Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប៉ូលិសចោទប្រកាន់បុរសម្នាក់ជាច្រើនករណី ពីបទបើករថយន្ដ បំ.បុកចូលក្បួនដង្ហែបុណ្យគ្រឹស្ដ

spot_img

រដ្ឋធានីវ៉ាស៊ីនតោន ៖ បុរសម្នាក់បានបើករថយន្ដ បំ.បុកចូលក្បួនដង្ហែបុណ្យគ្រឹស្ដ បណ្តាលឱ្យមនុស្ស៥នាក់ បាត់បង់ជីវិត នៅក្នុងទីក្រុង Waukesha រដ្ឋ Wisconsin សហរដ្ឋអាមេរិក ហើយនៅពេលនេះ ប៉ូលិសកំពុងតែស៊ើបអង្កេតលើករណីនេះ។

សារព័ត៌មាន BBC បានចេញផ្សាយ នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ ថា មន្រ្ដីរដ្ឋ Wisconsin នឹងស្វែងរកការចោទប្រកាន់លើអ្នកបើកបរម្នាក់ ដែលបានបើករថយន្ដ បុ.កចូលក្នុងក្បួនដង្ហែបុណ្យគ្រឹស្ដ កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២១ ពីបទមនុស្សឃា.ត ដោយចេតនា បណ្ដាលឲ្យមនុស្ស៥នាក់ បាត់បង់ជីវិត និង រាបសិបនាក់ផ្សេងទៀត រងរបួស។

មន្រ្ដីប៉ូលិសរដ្ឋ Wisconsin បានបញ្ជាក់ថា ជនសង័្សយ Darrell Edward Brooks Jr អាយុ៣៩ឆ្នាំ បានស.ម្លាប់មនុស្ស៥នាក់ ដែលមានអាយុ ចន្លោះពី៥១ឆ្នាំដល់៨១ឆ្នាំ និង មនុស្ស៤៨នាក់ផ្សេងទៀត រួមទាំងក្មេងៗ នៅក្នុងទីក្រុង Waukesha ។

មន្រ្ដីប៉ូលិសរដ្ឋ Wisconsin បានបន្ថែមថា អ្នកបើកបររូបនេះ អាចត្រូវប្រឈមនឹងការចោទប្រកាន់ជាច្រើនករណី ដោយផ្អែកទៅលើការស៊ើបអង្កេតរបស់សមត្ថកិច្ច។ ចំណែកប៉ូលិសតំបន់ Waukesha ក៏បានបញ្ជាក់ថា ឧប្បត្ដិហេតុនេះ មិនមែនជាអំពើភេរ.វ.កម្មនោះឡើយ៕រក្សាសិទ្ធិដោយ​៖ សារាយSN

spot_img
×