Monday, May 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រឿងជួញដូរអា.វុធ ៖ សមត្ថកិច្ចបញ្ជូនខ្លួនឧត្តមសេនីយ៍យោធាម្នាក់ និងបក្ខពួក ៦នាក់ទៅតុលាការ

spot_img

ភ្នំពេញ ៖ សមត្ថកិច្ចបានបញ្ជូនខ្លួនឧត្តមសេនីយ៍យោធាម្នាក់ និងបក្ខពួកចំនួន ៦នាក់ ពាក់ព័ន្ធករណីជួញដូរអាវុធនៅខេត្តបាត់ដំបងជាប់ព្រំដែនថៃ ទៅសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៣ ខែវិច្ឆកា ឆ្នាំ២០២១នេះ។

លោកប្លង់ សុផល អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថា ករណីខាងលើនេះ តំណាងអយ្យការបានបើកការស៊ើបសួរ ទៅចៅក្រមស៊ើបសួរ ពីបទជួញដូរ នាំចេញ និងសន្និធិអាវុធ គ្រឿងផ្ទុះ និងគ្រា.ប់រំសេវ ដោយគ្មានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច តាមមាត្រា ៤៨៨ និងមាត្រា ២០ នៃក្រមព្រហ្មទណ្ឌ និងច្បាប់ស្តីពីការគ្រប់គ្រងអា.វុធគ្រឿងផ្ទុះ និងគ្រាប់រំសេវ ។

ឧត្តមសេនីយ៍យោធាម្នាក់ និងបក្ខពួកត្រូវបានកម្លាំងកងរាជអាវុធហត្ថសហការជាមួយកម្លាំងនគរបាលលជាតិ ចាប់ខ្លួនបានជាបន្តបន្ទាប់ ពាក់ព័ន្ធករណីជួញដូរអាវុធខុសច្បាប់ នៅក្នុងភូមិសាស្ត្រខេត្តបាត់ដំបង ជាប់នឹងព្រំដែនជាមួយប្រទេសថៃ។ ការចាប់ខ្លួននេះ បានធ្វើឡើងកាលពីថ្ងៃទី១៩-២០ ខែវិច្ឆិកា ឆ្នាំ២០២១ នៅទីកន្លែងផ្សេងគ្នា។ ដោយឧត្តមសេនីយ៍យោធាចាប់ខ្លួននៅមុខភោជនីយដ្ឋាន ស្យាមស៊ីហ្វូត ស្ថិតក្នុងភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២១។

មន្ត្រីជាន់ខ្ពស់អគ្គស្នងការដ្ឋាននគរបាលជាតិបានបញ្ជាក់ថា មន្ត្រីយោធាដែលត្រូវបានចាប់ខ្លួន មានដូចជា ១ . ឧត្តមសេនីយ៍ត្រី អ៊ួន ពិសិដ្ឋ ភេទប្រុស អនុប្រធានរោងជាងជួសជុលចម្រុះ (k4) អគ្គនាយកដ្ឋានបច្ចេកទេសសម្ភារ:ក្រសួងការពារជាតិ ចាប់ខ្លួនកាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២១ នៅទីរួមខេត្តសៀមរាប)។ ២. វរសេនីយ៍ទោ ប៉ុល នី ភេទប្រុស មន្ត្រីយោធានៅអង្គភាពសឹករងស្រុកកំរៀង ខេត្តបាត់ដំបង ចាប់ខ្លួនកាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១ នៅស្រុកកំរៀង ខេត្តបាត់ដំបង។ ៣. ព្រិន្ទបាលឯក វី វិនហាយ យោធាសឹករងស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ចាប់ខ្លួនកាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២១ នៅស្រុកកំរៀង ខេត្តបាត់ដំបង។
មន្ត្រីជាន់ខ្ពស់កងរាជអាវុធហត្ថបានឲ្យដឹងថា សមត្ថកិច្ចកំពុងតែចាប់ខ្លួនអ្នកដែលពាក់ព័ន្ធមួយចំនួនទៀត ដើម្បីយកមកផ្តន្តាទោសតាមច្បាប់។

នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានមានប្រសាសន៍ថា ពាក់ព័ន្ធការឃាត់ខ្លួននាយទាហានជាន់ខ្ពស់ ដែលពាក់ព័ន្ធទៅនឹងអា.វុធ ដែលបានរកឃើញនៅក្នុងភូមិសាស្ត្រខេត្តបាត់ដំបង ជាប់នឹងព្រំដែនជាមួយប្រទេសថៃ គឺជាកិច្ចការសហការរវាងកងរាជអាវុធហត្ថ ជាមួយនឹងនគរបាលជាតិ គឺបានធ្វើការឃាត់ខ្លួនបុគ្គលយោធិន ដែលមានឋានន្តរស័ក្តិថ្នាក់ឧត្តមសេនីយ៍ តាមចម្លើយរបស់ជនល្មើស ដែលខាងនគរបាលបានចាប់ខ្លួនបាន។ ហើយក្រោយធ្វើការឃាត់ខ្លួនសាកសួរ គឺមានការពាក់ព័ន្ធនឹងការជួញដូរ អាវុធដូចដែលខាងនគរបាល បានស៊ើបអង្កេតឃើញមែន ហើយក៏បានធ្វើការឃាត់ខ្លួន និងបានបញ្ជូនខ្លួនមនុស្សទាំងពីរនាក់ មានឧត្តមសេនីយ៍ត្រីម្នាក់ និងព្រិនបាលឯកម្នាក់ទៅតុលាការ ហើយតុលាការបានឃុំខ្លួនហើយ។

នាយឧត្តមសេនីយ៍ សៅ សុខា បានមានប្រសាសន៍បញ្ជាក់ថា “ពាក់ព័ន្ធការឃាត់ខ្លួននាយទាហានជាន់ខ្ពស់ ដែលពាក់ព័ន្ធទៅនិងអា.វុធដែលបានរកឃើញ ក្នុងភូមិសាស្ត្រខេត្តបាត់ដំបងជាប់នឹងព្រំដែន ជាមួយប្រទេសថៃ កិច្ចការងារនេះ គឺជាកិច្ចការសហការរវាងកងរាជអាវុធហត្ថជាមួយនឹងនគរបាលជាតិ ដោយសារខាងនគរបាលជាតិ បានស្រាវជ្រាវរកឃើញអ្នកដែលសង្ស័យ ជួញដូរអាវុធហើយឃាត់ខ្លួន។ ក្រោយពេលដែលខាងនគរបាលជាតិ បានធ្វើការសួរនាំអំពីការជួញដូរអាវុធនេះ ក៏បានឆ្លយថា មានការពាក់ព័ន្ធជាមួយនឹងជនល្មើស ដែលជាយោធិននៅក្នុងកងយោធពលខេមរភូមិន្ទដែលបានចូលរួម (ឧត្តមសេនីយ៍ត្រី អ៊ួន ពិសិដ្ឋ) តាមរយៈនឹងគឺខាងនគរបាលជាតិ ក៏បានសុំការស៊ើបអង្កេតទៅព្រះរាជអាជ្ញា ហើយព្រះរាជអាជ្ញាក៏បានអនុញ្ញាត ឲ្យធ្វើការនាំខ្លួនចំពោះអ្នកដែលពាក់ព័ន្ធទៅនិងបទល្មើស ចឹងកងរាជអាវុធហត្ថ ដោយសហការជាមួយនគរបាលជាតិ គឺបានឃាត់ខ្លួនបុគ្គលយោធិន ដែលមានឋានន្តរស័ក្តិថ្នាក់ឧត្តមសេនីយ៍ តាមចម្លើយរបស់ជនលល្មើស ដែលខាងនគរបាលបានចាប់ខ្លួនបាននោះ។ ហើយក្រោយយើងបានឃាត់ខ្លួនគាត់មក យើងក៏បានសួរនាំគាត់ទៅ គឺមានការពាក់ព័ន្ធនិងការជួញដូរអា.វុធដូចដែលខាងនគរបាលស៊ើបអង្កេតឃើញមែន ហើយយើងបានធ្វើការឃាត់ខ្លួនមនុស្ស ៣នាក់ មានឧត្តមសេនីយ៍ត្រីម្នាក់ និងមានព្រិន្ទបាលឯកម្នាក់ ទៅកាន់តុលាការហើយ ហើយតុលាការក៏បានឃុំខ្លួនហើយ”។

នាយឧត្តមសេនីយ៍ សៅ សុខា បានមានប្រសាសន៍បញ្ជាក់ទៀតថា ចំពោះបក្ខពួកមួយចំនួនទៀត ដែលពាក់ព័ន្ធនឹងក្រុមជួញដូរអា.វុធនេះ សមត្ថកិច្ចនគរបាល និងកងរាជអាវុធហត្ថ កំពុងបន្តដើម្បីធ្វើការបង្ក្រាបករណីជួញដូរអាវុធនេះ៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ

spot_img
×