Monday, May 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សាលាឧទ្ធរណ៍ បន្ថយទោសពិរុទ្ធជនចិនម្នាក់ ដាក់គុក២ឆ្នាំ ជាប់ពាក់ព័ន្ធនឹងការរក្សាទុកគ្រឿងញៀន ៤ កញ្ចប់

spot_img

ភ្នំពេញ ៖ តុលាការឧទ្ធរណ៍ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ២៣ ខែ វិច្ឆិកា ឆ្នាំ ២០២១នេះ បានប្រកាសសាលដីកា និងបានបន្ធូរបន្ថយទោស ជនជាប់ចោទជនជនជាតិម្នាក់ ពីជាប់គុក ៣ ឆ្នាំ ៦ខែមកនៅត្រឹម ២ ឆ្នាំ វិញ ជាប់ពាក់ព័ន្ធ ករណី រក្សាទុក និង ជួញដូរគ្រឿងញៀនទម្ងន់ជាង៣ក្រាម ប្រព្រឹត្ត នៅក្នុងរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ ២០២០។

លោក ស៊ិន វិសាល ជាប្រធានចៅក្រមជំនុំជម្រះ បានឲ្យដឹងថា ជនជាប់ចោទជនជាតិចិនរូបនេះ មាន ឈ្មោះ ចាំង ហ្វង់ ភេទប្រុស អាយុ ២៩ ឆ្នាំ មុខរបរ មិនពិតប្រាដក ។

ជនជាប់ចោទ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ កាលពីឆ្នាំ ២០២០ សម្រេចផ្តន្ទាទោស ដាក់ពន្ធនាគារ កំណត់ ៣ ឆ្នាំ ៦ ខែ ពីបទ “រក្សាទុក និង ជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន” តាមបញ្ញតិ្ត មាត្រា ៤០ នៃ ច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។

តែគាត់ប្តឹងជំទាស់មកកាន់ សាលាឧទ្ធរណ៍ រាជធានីភ្នំពេញ ។
ជនជាប់ចោទ ឈ្មោះ ចាំង ហ្វង់ ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន កាលពីថ្ងៃទី ១៨ ខែ កក្កដា ឆ្នាំ ២០២០ នៅក្នុងសង្កាត់ជ័យជំនះ, ខណ្ឌដូនពេញ ,រាជធានីភ្នំពេញ។

សមត្ថកិច្ចនគរបាលរឹបអូសបាន គ្រឿងញៀនចំនួន ៤កញ្ចប់ មានទម្ងន់ សរុប ៣, ៣១ ក្រាម៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

spot_img
×