Monday, May 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងការពារប្រទេសចិន ផ្តល់ជំនួយសម្ភារៈវេជ្ជសាស្ត្រចំនួន១១មុខ សម្រាប់បម្រើឱ្យការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ដល់ក្រសួងការពារជាតិកម្ពុជា

spot_img

ភ្នំពេញ ៖ ក្រសួងការពារប្រទេសចិន បានផ្តល់ជំនួយសម្ភារៈវេជ្ជសាស្ត្រចំនួន១១មុខ សម្រាប់បម្រើឱ្យការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ជូនដល់ក្រសួងការពារជាតិកម្ពុជា។ ពិធីប្រគល់ និងទទួលសម្ភារវេជ្ជសាស្ត្រទាំងនេះ បានធ្វើឡើងនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ក្រោមអធិបតីភាព សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងលោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា នៅរសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។

គិតត្រឹមថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១នេះ មិត្តចិនបានផ្តល់ជំនួយ និងសម្របសម្រួលក្នុងការបញ្ជាទិញវ៉ាក់សាំងបង្ការមេរោគកូវីដ១៩សរុបចំនួន ៣៦,៨០០,០០០ ដូស ដោយក្នុងនោះកម្ពុជាទទួលបានវ៉ាក់សាំងជំនួយ ៨,៣០០,០០០ ដូស។

នាយករដ្ឋមន្ត្រីចិន លោក លី ខឺឈាង ក្នុងជំនួបជាមួយសម្តេចតេជោ ហ៊ុន សែន តាមប្រព័ន្ធវីដេអូនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ បានបង្ហាញការប្តេជ្ញាចិត្តយ៉ាងមុតមាំថា រដ្ឋាភិបាលនិងប្រជាជនចិននៅតែបន្តផ្តល់ជំនួយវ៉ាក់សាំង និងសម្ភារបរិក្ខារវេជ្ជសាស្ត្រផ្សេងៗទៀតដល់កម្ពុជា ដើម្បីបន្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩៕ រក្សាសិទ្ធិដោយ ៖ កូលាប

spot_img
×