Thursday, May 2, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនសង្ស័យជាឃាត.ករ ដែលវា.យស.ម្លាប់និស្សិតច្បាប់ ត្រូវកងរាជអាវុធហត្ថបានចាប់ខ្លួន

spot_img

ភ្នំពេញ ៖ នៅថ្ងៃទី ២៣ ខែ វិច្ឆិកាឆ្នាំ ២០២១នេះ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានឃាត់ខ្លួនជនសង្ស័យម្នាក់ជាប់ពាក់ព័ន្ធក្នុងអំពើឃាតកម្ម សម្លាប់លោក ស៊ិន ខុន ដែលជាអតីតសកម្មជនអតីគណបក្សសង្គ្រោះជាតិ និង ជានិស្សិតច្បាប់ជាន់ខ្ពស់ផងនោះ។ ជនសង្ស័យត្រូវបានបញ្ជូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធីតាមច្បាប់។

លោក ស៊ិន ខុន ត្រូវបានវា.យដំនិងកា.ប់ស.ម្លាប់កាលពីវេលារំលងអធ្រាត្រ ចូលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២១ នៅថ្ងៃបិទបញ្ចប់នៃពិធីបុណ្យអុំទូក នៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ សមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ មិនទាន់បង្ហាញអត្តសញ្ញាណជនសង្ស័យនៅឡើយទេ។

បុរសម្នាក់ ដែលជាអតីតសកម្មជនអតីគណបក្សសង្គ្រោះជាតិ និង ជានិស្សិតច្បាប់ជាន់ខ្ពស់ផងនោះ ត្រូវបានជនអាមេរិកមួយក្រុមវា.យនិង កា.ប់ស.ម្លាប់ យ៉ាងអាណោចអាធ័មបំផុត កាលពីវេលារំលងអធ្រាត្រ ចូលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២១ នៅចំថ្ងៃបិទបញ្ចប់នៃ ព្រះរាជពិធីបុណ្យអុំទូក អកអំបុក និង សំពះព្រះខែ នៅជិតម្ដុំវត្តចាស់ ស្ថិតក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

សមត្ថកិច្ចនគរបាល បាននិយាយថា រហូតដល់ពេលនេះ សមត្ថកិច្ចនគរបាលមិនទាន់ដឹងពីមូលហេតុ នៃ អំពើឃាត.កម្មខាងលើនេះ ឬ ឃាត់ខ្លួនសង្ស័យនៅឡើយនោះទេ៕ រក្សាសិទ្ធិដោយ ៖ កូលាប

spot_img
×