Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ភ្លើងឆេះរថយន្ដក្រុងដឹកអ្នកដំណើរ នៅប្រទេសប៊ុលហ្គារី បាត់បង់ជីវិតជិត៥០នាក់

spot_img

រដ្ឋធានី Sofia ៖ រថយន្ដក្រុងមួយគ្រឿងរបស់ភ្នាក់ងារទេសចរណ៍ប្រទេសម៉ាសេដូណាខាងជើង ដឹកអ្នកដំណើរជាង៥០នាក់ ត្រឡប់មកដើរលេងកម្សាន្ដ នៅក្នុងប្រទេសតួកគី ស្រាប់តែជួបនឹងឧបទ្ទវហេតុរន្ធត់មួយ ត្រូវភ្លើងផ្ទុះឆេះអស់ បណ្ដាលឲ្យមនុស្សយ៉ាងតិច៤៥នាក់ បាត់បង់ជីវិត កាលពីវេលារំលងអធ្រាត្រ ឈានចូលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ នៅតាមផ្លូវជាតិ មានចម្ងាយ៤០គីឡូម៉ែត្រ នាភាគខាងត្បូង រដ្ឋធានី Sofia ប្រទេសប៊ុលហ្គារី។

បើតាមសារព័ត៌មានបាងកកប៉ុស្ដិ៍ បានផ្សាយ នៅថ្ងៃទី២៣ ខែវិច្ឆិកា ថា ក្រសួងមហាផ្ទៃប៊ុលហ្គារី បានបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍ នៅតាមផ្លូវហាយវ៉េ នាភាគខាងត្បូង រដ្ឋធានី Sofia នោះ ភ្លើងបានឆេះរថយន្ដហ្មត់ ធ្វើឲ្យអ្នកដំណើរយ៉ាងតិច៤៥នាក់ ស្លា.ប់។ ដោយឡែក មនុស្ស៧នាក់ផ្សេងទៀត នៅក្នុងរថយន្ដនោះ ត្រូវបានជួយសង្គ្រោះទាន់ ហើយត្រូវបញ្ជូនទៅសង្គ្រោះ នៅក្នុងមន្ទីរពេទ្យ។

ដោយឡែក ទូរទស្សន៍ប៊ុលហ្គារី «bTV» បានផ្សាយថា មុនពេលកើតហេតុ ជនរងគ្រោះទាំងនោះ បានធ្វើដំណើរ តាមរថយន្ដក្រុងមួយគ្រឿង ចេញពីរដ្ឋធានី Istanbul ប្រទេសតួកគី ក្នុងដំណើរឆ្ពោះទៅកាន់ទីក្រុង Skopje ប្រទេស North Macedonia ដោយឆ្លងកាត់ប្រទេសប៊ុលហ្គារី ។ លុះមកដល់ចំណុចខាងលើក៏ជួបនឹងគ្រោះថ្នាក់តែម្ដង ហើយក្នុងចំណោមមានកុមារ ចំនួន១២នាក់ នៅលើរថយន្ដក្រុងនោះដែរ។

លោក Borislav Sarafov ប្រធានភ្នាក់ងារស៊ើបការណ៍សម្ងាត់ប៊ុលហ្គារី បានបញ្ជាក់ថា រថយន្ដ៤គ្រឿង មកពីភ្នាក់ងារទេសចរណ៍ នៃប្រទេស North Macedonia បានចាកចេញពីប្រទេសតួកគី ចូលមកក្នុងប្រទេសប៊ុលហ្គារី កាលពីល្ងាច ថ្ងៃចន្ទ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២១។ ករណីនេះ មន្រ្ដីជំនាញ កំពុងតែស៊ើបអង្កេត ថាតើវាបណ្ដាលមកពីកំហុសឆ្គងរបស់មនុស្ស កើតឡើងដោយអ្នកបើកបរ ឬក៏វាបណ្ដាលមកពីបញ្ហាបច្ចេកទេសយានយន្ដ ទើបនាំឲ្យមានឧបទ្ទវហេតុបែបនេះកើតឡើង។

លោក Zoran Zaev នាយករដ្ឋមន្រ្ដី North Macedonia បានប្រាប់ដល់ទូរទស្សន៍ « Nova TV » ថា «ជនរងគ្រោះ ប្រហែលជាជនជាតិម៉ាសេដូណា។ យើងមិនបានដឹងថា តើជនរងគ្រោះទាំងអស់ មកពីប្រទេស North Macedonia នោះដែរ។ យើងសន្មតដូច្នេះ ក៏ដោយសារតែរថយន្ដក្រុង ដែលជួបនឹងគ្រោះថ្នាក់ចរាចរណ៍នោះ បានចុះបញ្ជី នៅក្នុងប្រទេសរបស់យើង»។

លោក Stefan Yanev នាយករដ្ឋមន្រ្ដីស្ដីទីប៊ុលហ្គារី បានប្រាប់ដល់ក្រុមអ្នករាយការណ៍ព័ត៌មានថា «យើងមានសោក.នាដ.កម្មដ៏ធំមួយ នៅក្នុងប្រទេសរបស់យើង»។ បើតាមឃ្លីបវីដេអូ ដែលគេថតបាន រថយន្ដត្រូវភ្លើងឆេះ នៅកណ្ដាលផ្លូវជាតិ។

លោក Boyko Rashkov រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃប៊ុលហ្គារី បានបញ្ជាក់ថា «អ្នកធ្វើដំណើរទាំងនោះ បានជាប់នៅក្នុងរថយន្ដ ហើយត្រូវភ្លើងឆេះស្លា.ប់។ នេះជារូបដ៏ត.ក់ស្លុ.តបំផុត ហើយយើងក៏មិនធ្លាប់ជួបករណីបែបនេះ តាំងពីមុនមកដែរ»៕ រក្សាសិទ្ធិដោយ ៖សារាយSN

spot_img
×