ភ្នំពេញ ៖ សាលាឧទ្ធរណ៍ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ២៣ ខែ វិច្ឆិកា ឆ្នាំ២០២១នេះ បានប្រកាសសាលដីកា និង តម្កល់ទណ្ឌកម្ម បុរសជាប់ចោទម្នាក់ ដាក់គុក កំណត់ ៣០ ឆ្នាំ ជាប់ពាក់ព័ន្ធអំពើឃាត.កម្មគិតទុកជាមុន ប្រព្រឹត្តនៅក្នុង ស្រុកសន្ទុកខេត្តកំពង់ធំ កាលពីអំឡុងឆ្នាំ ២០១៨ ។
លោក ស៊ិន វិសាល ជាប្រធានចៅក្រមជំនុំជម្រះ បានឲ្យដឹងនៅក្នុងអង្គសវនាការថា ជនជាប់ចោទរូបនេះ មានឈ្មោះ អាត់ ធាន ភេទ ប្រុស អាយុ ៣២ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករចំការកៅស៊ូ ។ ចំណែកឯ ជនរងគ្រោះ មានឈ្មោះ ព្រុំ សុភី ភេទ ស្រី អាយុ ២៤ ឆ្នាំ មុខរបរ កម្មករចំការកៅស៊ូ។
អ្នកទាំងពីរ គឺ ជាអតីតប្តីប្រពន្ធនឹងគ្នា និងមានទីលំនៅ ឃុំក្រយ៉ា ស្រុកសន្ទុក ខេត្តកំពង់ធំ។

ជនជាប់ចោទ ត្រូវបានសាលាដំបូងខេត្តកំពង់ធំ ផ្តន្ទាទោស ដាក់ពន្ធនាគារ កំណត់ ៣០ ឆ្នាំ ពីបទ” ឃាត.កម្មគិតទុកជាមុន” តាមបញ្ញត្តិមាត្រា ២០០ នៃ ក្រមព្រហ្មទណ្ឌ។
ជនជាប់ចោទ ត្រូវបានចាប់ឃាត់ខ្លួន កាលពីថ្ងៃទី ២៧ ខែ ឧសភា ឆ្នាំ ២០១៨ នៅត្រង់ចំណុច នៅចំការកៅស៊ូ ស្រុកសន្ទុក ខេត្តកំពង់ធំ បន្ទាប់ពីគាត់ បានធ្វើឃា.តជនរងគ្រោះ ដោយអា.រ.កនឹង កណ្តៀវ ៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

