Friday, May 3, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប៉ូលិសឡោមព័ទ្ធអគារខុនដូមួយ នៅខណ្ឌទួលគោក ឃាត់ខ្លួនជនបរទេសចំនួន៥០នាក់

spot_img

ភ្នំពេញ ÷ កម្លាំង នាយកដ្ឋាន នគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ សហការជាមួយកម្លាំងសមត្ថកិច្ចមូលដ្ឋានខណ្ឌទួលគោក ធ្វើការឡោមព័ន្ធទីតាំងអគារខុនដូ មួយកន្លែង ឃាត់ខ្លួនជនជាតិចិនប្រុសស្រីជាង៥០នាក់។

ប្រតិបត្តិការនេះបានធ្វើឡើងនៅរសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង ៤និង៤០នាទីល្ងាច ដែលស្ថិតនៅតាមបណ្តោយផ្លូវលេខ២៦១ ក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ប្រភពព័ត៌មានបានឲ្យដឹងថា ប្រតិបត្តិការនេះ គឺកម្លាំងសមត្ថកិច្ចនាយកដ្ឋាន នគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ សហការជាមួយកម្លាំងសមត្ថកិច្ចមូលដ្ឋានខណ្ឌទួលគោក បានឡោមព័ទ្ធនិងឃាត់ខ្លួន ជនជាតិចិនប្រុសស្រីជាង៥០នាក់ ព័ន្ធករណីជំពាក់លុយ និងប្រភពផ្សេងទៀត បានបង្ហើយថាជាករណីចាប់ជំរិត មកពីក្រុងកំពង់សោម។

ក្រោយប្រតិបត្តិការកម្លាំងសមត្ថកិច្ច បាននាំខ្លួនជនជាតិចិនទាំងជាង៥០នាក់ ទៅកាន់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ដើម្បីបន្តនីតិវិធី៕ រក្សាសិទ្ធិដោយ ៖ សួង សាម

spot_img
×