Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រធានាធិបតីអាមេរិក បញ្ជាឲ្យបញ្ចេញប្រេងបម្រុង៥០លានបារ៉ែល ជួយឲ្យតម្លៃប្រេងពិភពលោកចុះថោក

spot_img

រដ្ឋធានីវ៉ាស៊ីនតោន ៖ ប្រធានាធិបតីសហរដ្ឋអាមេរិក បានបញ្ជាឲ្យបញ្ចេញប្រេងបម្រុងយុទ្ធសាស្រ្ដរបស់ខ្លួនរបស់ខ្លួន ចំនួន៥០លានធុង សម្រាប់ជួយឲ្យតម្លៃប្រេងរបស់ពិភពលោកចុះថោក។

សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ ថា លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក បាន បញ្ជាឲ្យបញ្ចេញប្រេង ចំនួន៥០លានធុង ចេញពីប្រេងបម្រុងយុទ្ធសាស្រ្ដ ដើម្បីជួយឲ្យតម្លៃប្រេង នៅលើពិភពលោក ចុះថោក។

សេតវិមាន បានបញ្ជាក់ថា សកម្មភាពរបស់លោកប្រធានាធិបតិសហរដ្ឋអាមេរិក បានធ្វើឡើង កាលពីថ្ងៃអង្គារ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ នៅក្នុងការសម្របសម្រួលជាមួយប្រទេសប្រើប្រាស់ថាមពលសំខាន់ៗជាច្រើនទៀត រួមមាន ប្រទេសចិន ឥណ្ឌា ចក្រភពអង់គ្លេស ជប៉ុន និងកូរ៉េខាងត្បូង។ បច្ចុប្បន្ន សហរដ្ឋអាមេរិក ជាប្រទេសមានប្រេងបម្រុងយុទ្ធសាស្រ្ដច្រើនជាងគេបំផុត នៅលើពិភពលោក។

លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក បានស្នើម្ដងហើយម្ដងតៀតថា ប្រទេសផលិតប្រេងរបស់អង្គការ OPEC ត្រូវតែបង្កើនទិន្នន័យផលិតផលប្រេងឲ្យបានឆាប់រហ័ស។ ប៉ុន្ដែទោះជាយ៉ាងណា អង្គការ OPEC បានជាប់គាំង នៅក្នុងកិច្ចព្រមព្រៀងមួយ ដោយបង្កើនផលិតផលប្រេងបន្ដិចម្ដងៗ។

អង្គការ OPEC បានបញ្ជាក់ថា រហូតមកដល់ពេលនេះ ខ្លួនមានការព្រួយបារម្ភ ពីការកើតឡើងវិញ នៃជំងឺកូវីដ-១៩។ ករណីនេះក៏អាចជំរុញឱ្យតម្រូវការធ្លាក់ ក្នុងកម្រិតខ្ពស់ ដោយសារតែជំងឺរាតត្បាត អាចកើតឡើងវិញ។ ដោយឡែក តម្លៃប្រេងឆៅ កាលពីពេលថ្មីៗនេះ បានឡើងដល់កម្រិតខ្ពស់ ក្នុងរយៈពេល៧ឆ្នាំ ខណៈតម្រូវការប្រេង នៅលើពិភពលោក កំពុងកើនឡើងយ៉ាងខ្លាំង ចំពេលសេដ្ឋកិច្ច កំពុងតែងើបឡើងវិញ ចេញពីវិបត្តិកូវីដ-១៩។

ជាមួយគ្នានេះ ឥណ្ឌា នឹងបញ្ចេញប្រេងបម្រុងរបស់ខ្លួន ចំនួន៥លានបារ៉ែល ខណៈកូរ៉េខាងត្បូង ជប៉ុន និងចិន ប្រកាស អំពីបរិមាណ និងពេលវេលា នៃការបញ្ចេញប្រេងរបស់ខ្លួនដែរ៕ រក្សាសិទ្ធិដោយ ៖ សារាយSN

spot_img
×