Friday, May 3, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សង្ស័យស្រវឹងអត់បានហូបបាយ ហូបទឹក ខ្យល់គ ស្លា-ប់ នៅក្នុងបន្ទប់ជួល

spot_img

ភ្នំពេញ ៖ បុរសម្នាក់ដេកស្លា.ប់ក្នុងបន្ទប់ជួល បង្កឲ្យមានការភ្ញាក់ដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចខណ្ឌមានជ័យ កាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ ស្ថិតនៅបន្ទប់ជួលមួយកន្លែង ស្ថិតនៅមុខស្នាក់ការកងរាជអាវុធហត្ថខណ្ឌមានជ័យ ភូមិឬស្សី សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សពជនរងគ្រោះខាងលើមានឈ្មោះ ប៊ូ ប៊ី ភេទប្រុស អាយុ៥១ឆ្នាំ មុខរបររត់ម៉ូតូឌុប និងជាអ្នកមើលខុសត្រូវបន្ទប់ជួលខាងលើនេះផងដែរ។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា នៅយប់មុនពេលថ្ងៃកើតហេតុ គេឃើញបុរសខាងលើនេះ បានផឹកស្រាស្រវឹងជោកជាំ ហើយបានឈ្លោះប្រកែកគ្នាជាមួយប្រពន្ធរបស់គាត់ ដោយខឹងប្រពន្ធគាត់ មិនរៀបចំបាយឲ្យគាត់ហូប បន្ទាប់មកបុរសខាងលើនេះ បានបិទទ្វារបន្ទប់ចូលដេកក្នុងបន្ទប់តែម្នាក់ឯង ចំណែកប្រពន្ធនិងកូនចូលដេកបន្ទប់ផ្សេងទល់មុខគ្នា លុះនៅវេលាម៉ោង៥ជិតភ្លឺ ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ គេបានឃើញបុរសខាងលើ ចេញមកបើកទ្វារបណ្តើរម៉ូតូរបស់គាត់ ចេញមកខាងក្រៅចតទុកមុខបន្ទប់ ហើយក៏បានចូលទៅដេកក្នុងបន្ទប់វិញ ខណ:ពេលនោះ ក៏មានស្ត្រីម្នាក់ដែលស្នាក់នៅបន្ទប់ក្បែរគ្នា ឃើញជនរងគ្រោះដេកលើខ្សែភ្លើង គាត់ក៏បានចូលទៅទាញខ្សែភ្លើងចេញពីលើខ្លួនជនរងគ្រោះ ហើយយកដៃទាញគាត់ឲ្យភ្ញាក់ទើបដឹងថា បុរសខាងលើបានដា.ច់ខ្យល់បាត់បង់ជីវិតបាត់ទៅហើយ ទើបបង្កឲ្យមានការភ្ញាក់ផ្អើល និងរាយការណ៍បន្តទៅសមត្ថកិច្ចមូលដ្ឋាន ចុះមកធ្វើការហ៊ុំព័ទ្ធនៅជុំវិញកន្លែងកើតហេតុ ហើយសមត្ថកិច្ចប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ២ ក៏បានរាយការណ៍បន្តទៅកាន់ការិយាល័យបច្ចេកទេស និងកោសល្យវិច័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះមកពិនិត្យសពជនរងគ្រោះនៅកន្លែងកើតហេតុ។

ក្រោយពេលសមត្ថកិច្ចជំនាញ បានពិនិត្យសពរួចរាល់ សមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងថា សពជនរងគ្រោះ ស្លា.ប់ដោយសារខ្យល់គរគាំងបេះដូង ដោយគាត់ពុំសូវបានទទួលទានអាហារឲ្យបានគ្រប់គ្រាន់ខ្វះជាតិបាយ ។
សពត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ទៅឲ្យក្រុមគ្រួសារ ចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕ រក្សាសិទ្ធិដោយ ៖ សួង សាម

spot_img
×