Friday, May 3, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ្រូទទួលបន្ទុកថ្នាក់ ត្រូវរៀបចំបញ្ជីឈ្មោះសិស្សឡើងថ្នាក់ ត្រួតថ្នាក់ បោះបង់ការសិក្សា ឱ្យបានឆាប់ ខណ:បិទបញ្ចប់ឆ្នាំសិក្សានៅថ្ងៃទី១៨ ខែធ្នូ

spot_img

ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីជូនដំណឹង ចុះថ្ងៃទី២៣ ខែវិច្ឆិកាឆ្នាំ២០២១ ដែលមជ្ឈមណ្ឌលព័ត៌មាន CEN ទើបតែទទួលបាននៅព្រឹកនេះ បានឱ្យដឹងថា ការបិទបញ្ចប់ឆ្នាំសិក្សា ២០២០-២០២១ នៅតាមគ្រឹះស្ថានសិក្សាចំណេះទូទៅសាលារដ្ឋនឹងត្រូវបិទបញ្ចប់នៅ ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ ខាងមុខនេះ។

បើតាមខ្លឹមសារសេចក្តីជូនដំណឹងរបស់ក្រសួងអប់រំ បានឱ្យដឹងទៀតថា គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា ត្រូវរៀបចំការប្រឡងឆមាសទី២ នៅមុនដំណាច់ឆ្នាំសិក្សា និងត្រូវរៀបចំការប្រជុំបូកសរុបលទ្ធផលដំណាច់ឆ្នាំសិក្សា នៅក្រោយថ្ងៃទី១៨ ខែធ្នូ និងមុនដំណើរការឆ្នាំសិក្សាថ្មី។

គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា លោកគ្រូ អ្នកគ្រូ ត្រូវចាប់ផ្តើមយុទ្ធនាការចុះឈ្មោះចូលរៀនសម្រាប់កុមារដែលមានអាយុ ៦ឆ្នាំ យ៉ាងតិច និងកុមារដែលបានបោះបង់ចោលការសិក្សា ដោយសារផលប៉ះពាល់នៃជំងឺកូវីដ-១៩ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រហូតដល់ ថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ ក្រោមកិច្ចសហការ និងគាំទ្រពី គណៈកម្មការទ្រទ្រង់គ្រប់គ្រងគ្រឹះស្ថានសិក្សា អាជ្ញាធរដែនដី សហគមន៍ មាតាបិតា អ្នកអាណាព្យាបាលសិស្ស។

គណៈគ្រប់គ្រងសាលា គ្រូទទួលបន្ទុកថ្នាក់ ត្រូវរៀបចំបញ្ជីឈ្មោះសិស្សឡើងថ្នាក់ ត្រួតថ្នាក់ បោះបង់ការសិក្សា សិស្សផ្ទេរចូល សម្រាប់ឆ្នាំសិក្សាថ្មី ចាប់ពីថ្ងៃទី១៣ ខែធ្នូ តទៅ៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

spot_img
×