Saturday, March 21, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពិរុទ្ធជនគ្រឿងញៀនម្នាក់ សុំតុលាការឧទ្ធរណ៍ លើកចោទប្រកាន់ ពាក់ព័ន្ធការរក្សាទុកគ្រឿងញៀន ២កញ្ចប់ធំ នៅខេត្តតាកែវ

ភ្នំពេញ ៖ សាលាឧទ្ធរណ៍រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ២៣ ខែ វិច្ឆិកា ឆ្នាំ ២០២១ បានបើកសវនាការជំនុំជម្រះ លើបណ្ដឹងឧទ្ធរណ៍របស់ជនជាប់ចោទម្នាក់ ដែលត្រូវបាន តុលាការថ្នាក់ក្រោម កាត់ទោស ដាក់ពន្ធធានាគារ កំណត់ ១២ ឆ្នាំ ជាប់ពាក់ព័ន្ធនឹងការរក្សាទុក និង ជួញដូរគ្រឿងញៀនចំនួន ២ កព្ចាប់ធំ ប្រព្រឹត្តនៅខេត្ត តាកែវ កាលពីអំឡុងឆ្នាំ ២០១៨ ។

លោក ភូ ពៅស៊ុន ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ បានថ្លែងឲ្យដឹងក្នុងអង្គសវនាការថា ជនជាប់ចោទរូបនេះ មានឈ្មោះ សុខ ខេង ភេទ ប្រុស អាយុ ៣៨ ឆ្នាំ មុខរបរមិនពិតប្រាកដ។

លោកចៅក្រមបានបញ្ជាក់ថា ជនជាប់ចោទ ត្រូវបានសាលាដំបូងខេត្ត តាកែវ កាលថ្ងៃទី ៩ ខែ មករា ឆ្នាំ ២០១៩ កាត់ទោស ដាក់ពន្ធនាគារ កំណត់ពី ១២ ឆ្នាំ ពីបទជួញដូរ និង រក្សាទុក ដោយខុសច្បាប់ នូវសារធាតុញៀន តាមមាត្រា ៤០ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ។ តែគាត់បានប្តឹងឧទ្ធរណ៍ ។

ជនជាប់ចោទ ត្រូវបានចាប់ឃាត់ខ្លួន ដោយសមត្ថកិច្ចអាវុធហត្ថកាលពីថ្ងៃទី ១៩ ខែ មករា ឆ្នាំ ២០១៨ នៅក្នុងផ្ទះជួល សង្កាត់ ផ្សារតាកែវ ខេត្ត តាកែវ ។

ក្រោយឃាត់ខ្លួន, សមត្ថកិច្ចកងរាជអាវុធហត្ថដកហូតបាន វត្ថុតាង គ្រឿងញៀន ប្រភេទម៉ាទឹកកក ចំនួន ២ បព្ចាបធំ មានទម្ងន់ ៦៨,៩៣ ក្រាម ។
នាពេលសវនាការ, ជនជាប់ចោទ បានឆ្លើយបដិសេធ ចំពោះការចោទប្រកាន់ តែបានសារភាពថា ខ្លួនគឺ គាត់គ្រាន់ជាអ្នកជាក់ថ្នាំញៀនតែប៉ុណ្ណេះ ។

ជនជាប់ចោទបាន សំណូមពរដល់សាលាឧទ្ធរណ៍មេត្តា លើកលែងបទចោទ និងសម្រេចដោះលែងខ្លួន ឲ្យមានសេរីភាពវិញ។
សាលាឧទ្ធរណ៍រាជធានីភ្នំពេញនឹងប្រកាសសាលដីកា លើសំណុំរឿងក្តីនេះ នៅព្រឹកថ្ងៃទ ២៩ ខែ វិច្ឆិកា ឆ្នាំ ២០២១៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

×