ភ្នំពេញ ៖ តុលាការកំពូល កាលពីព្រឹកថ្ងៃទី ២៤ ខែ វិច្ឆិកា ឆ្នាំ ២០២១នេះ បានតម្កល់ទោស ជនជាប់ចោទ ជនជនជាតិចិនតៃវ៉ាន់ ម្នាក់ ដាក់គុកកំណត់ ២៨ ឆ្នាំ និង តម្កល់ប្រាក់ពិន័យ ចំនួន៧០លានរៀល សម្រាប់ ដាក់ចូលក្នុងថវិកាជាតិ ជាប់ពាក់ព័ន្ធការ ដឹងជញ្ជូន គ្រឿងញៀនឆ្លងដែនខុសច្បាប់ ចំនួនជាង២គីឡូក្រាម ប្រព្រឹត្តនៅចំណុចព្រលានយន្តហោះអន្តរជាតិភ្នំពេញ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី ០៨ ខែ មេសា ឆ្នាំ ២០០៨។

លោក សឹង បញ្ញវុឌ្ប ជាប្រធានចៅក្រមប្រឹក្សាជំនុំជម្រះ សាលាកំពូល បានថ្លែងឲ្យដឹង ក្នុងអង្គសវនាការថា ជនជាប់ចោទរូបនេះ មានឈ្មោះ Wang Kuolin ភេទ ប្រុស អាយុ ៤២ ឆ្នាំ ជនជាតិចិនតៃវ៉ាន់ ។
ជនជាប់ចោទត្រូវបានជាប់ចោទពីបទ ” ដឹកជញ្ជូនគ្រឿងញៀនឆ្លងដែនខុសច្បាប់ ” តាមបញ្ញត្តិមាត្រា ៤០ នៃ ច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន កម្ពុជា និង ត្រូវបានចាប់ឃាត់ខ្លួន កាលពីថ្ងៃទី ៨ ខែ មេសា ឆ្នាំ ២០០៨ នៅក្នុងចំណុចព្រលានយន្តហោះអន្តរជាតិភ្នំពេញ។
.
ក្រោយឃាត់ខ្លួន, សមត្ថកិច្ចនគរបាល ប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ ដកហូត បានគ្រឿងញៀនប្រភេទកូកាអ៉ីន មានទម្ងន់ជាង ២ គីឡូក្រាម៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

