Saturday, March 21, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស៊យមែន ជនសង្ស័យ៤នាក់ ឆ.ក់ទូរស័ព្ទមិនបានមើលផ្លូវទុកមុន ត្រូវប្រជាពលរដ្ឋនិងប្រជាការពារ ចាប់ក្របួចជាប់ប្រគល់ឲ្យសមត្ថកិច្ច

ភ្នំពេញ ៖ ជនសង្ស័យចំនួន៤នាក់ ត្រូវបានប្រជាការពារភូមិ និងប្រជាពលរដ្ឋដេញស្ទាក់ចាប់ឃាត់ខ្លួនបានភ្លាមៗ ក្រោយពេលធ្វើសកម្មភាពឆ.ក់យកទូរស័ព្ទដៃម៉ាកOPPOមួយគ្រឿង ពីបុរសម្នាក់បានសម្រេច តែរត់គេចខ្លួនមិនរួច ដោយសារផ្លូវស្ទះចរចារណ៍។

ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៩ និង៣០នាទីព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ ស្ថិតនៅផ្លូវបេតុងលេខ ៦២C ភូមិមានជ័យ២ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ពាំង ឈា ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរ រត់ម៉ូតូកង់៣ស្នាក់នៅក្បែរកន្លែងកើតហេតុ
ចំណែកជនសង្ស័យទាំង៤នាក់ខាងលើ មានឈ្មោះទី១-ឈ្មោះឃ្លៀង ជែនប៊ី ភេទប្រុសអាយុ១៥ឆ្នាំ មុខរបរសិស្ស ទី២-ឈ្មោះ ថាវ សីហា ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរសិស្ស ទី៣-ឈ្មោះ អ៊ុ ដារា ភេទប្រុស អាយុ២០ឆ្នាំ មុខរបររើសអេតចាយ និងទី៤-ឈ្មោះ ថ្ងៃ សំបូរ ហៅកុយ ភេទប្រុស អាយុ១៨ឆ្នាំមុខរបរមិនពិតប្រាកដ។

យោងតាមសម្តីរបស់ជនរងគ្រោះ បានឲ្យដឹងថា មុនពេលកើតហេតុ រូបគាត់បានជិះម៉ូតូចេញមកពីផ្ទះ លុះដល់ចំណុចខាងលើ ស្រាប់តែលេចមុខជនសង្ស័យចំនួន៤នាក់ ជិះម៉ូតូ២គ្រឿង បានជិះមកក្បែរគាត់រួចធ្វើសកម្មភាពឆ.ក់យកទូរស័ព្ទគាត់ ដែលកំពុងតែកាន់និយាយតាមផ្លូវ ស្របពេលនោះផ្លូវកំពុងតែកកស្ទះចរាចរណ៍ផង ទើបកម្លាំងប្រជាការពារភូមិ និងប្រជាពលរដ្ឋដែលនៅក្បែរនោះ នាំគ្នាជួយដេញស្ទាក់ចាប់ឃាត់ខ្លួនជនសង្ស័យទាំង៤នាក់ បានភ្លាមៗ រួមនិងម៉ូតូចំនួន២គ្រឿង ដែលជាមធ្យោបាយសម្រាប់ជិះដើរលួចនិងដើរឆ.ក់ ហើយប្រជាពលរដ្ឋដែលឃើញហេតុការណ៍នេះ នាំគ្នាជួយស្វាគមន៍ជនសង្ស័យទាំង៤នាក់ ម្នាក់មួយដៃមួយជើងយ៉ាងចាស់ដៃ ទើបកម្លាំងប្រជាការពារដឹកជនសង្ស័យទាំង៤នាក់ យកទៅឲ្យសមត្ថកិច្ចនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី១ សាកសួបន្តតាមនីតិវិធី។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យទាំង៤នាក់ខាងលើនេះ បានសារភាពថា ពួកគេពិតជាបានធ្វើសកម្មភាពឆ.ក់យកទូរស័ព្ទដៃម៉ាកOPOP មួយគ្រឿងពីជនរងគ្រោះពិតប្រាកដមែន មូលហេតុពួកគេត្រូវការលុយយកទៅទិញគ្រឿងញៀនជក់ ។

បច្ចុប្បន្នជនសង្ស័យទាំង៤នាក់ កំពុងតែឃុំខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ ចាត់ការបន្តតាមផ្លូវច្បាប់៕ រក្សាសិទ្ធិដោយ ៖ សួង សាម

×