Monday, December 22, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ ដឹកនាំគណៈប្រតិភូ ចូលរួមទស្សនាពន្លាជាតិកម្ពុជា នៅទីក្រុងឌុយបៃ សហភាពអារ៉ាប់រួម

ឌុយបៃ សហភាពអារ៉ាប់រួម ៖ នាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ បន្ទាប់ពីចូលរួម កិច្ចប្រជុំកំពូលផលិតកម្ម និងឧស្សាហូបនីយកម្ម ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានបន្តដឹកនាំគណៈប្រតិភូ ចូលរួមគាំទ្រ និងទស្សនាពន្លាជាតិកម្ពុជា ដែលរៀបចំតាំងបង្ហាញក្នុងព្រឹត្តិការណ៍ពិព័រណ៍ពិភពលោក នៅទីក្រុងឌុយបៃ សហភាពអារ៉ាប់រួម។

ឯកឧត្តមទេសរដ្ឋមន្រ្តី និងគណៈប្រតិភូកម្ពុជា ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅបំផុតពី គណៈកម្មការពិព័រណ៍ពិភពលោក Expo 2020 Dubai លោកស្រី មែនញូឡា ប្រធានគ្រប់គ្រងប្រទេសអ្នកចូលរួម និងលោកស្រី អេសស្ទ័រ អ្នកគ្រប់គ្រងទទួលបន្ទុកប្រទេសកម្ពុជា។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្រ្តី បានជម្រាបជូនគណៈកម្មការពិព័រណ៍ពិភពលោក នូវព័ត៌មានអំពីរូបចម្លាក់ និងភាពអស្ចារ្យនៃប្រាង្គប្រាសាទបុរាណរបស់ខ្មែរ ជាពិសេសប្រាសាទអង្គរវត្ត និងប្រាសាទបាយ័ន ដែលត្រូវបានរៀបចំតាំងបង្ហាញក្នុងពន្លាជាតិកម្ពុជា ក្រោមប្រធានបទ “កម្ពុជា ពីកេរ្តិ៍ដំណែលវប្បធម៌បុរាណ មកការអភិវឌ្ឍប្រកបដោយនិរន្តរភាព”។

ឯកឧត្តមទេសរដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ចំពោះការរៀបចំរចនាពន្លាជាតិកម្ពុជា ដែលមានលក្ខណៈឆ្លុះបង្ហាញពីគ្រប់ទិដ្ឋភាពរវាងភាពរុងរឿងនៃវប្បធម៌នាសម័យបុរាណ និងសមិទ្ធផលនៃការអភិវឌ្ឍប្រទេសកម្ពុជានាពេលបច្ចុប្បន្នប្រកបដោយនិរន្តរភាពរបស់រាជរដ្ឋាភិបាលកម្ពុជា។ ឯកឧត្តមទេសរដ្ឋមន្រ្តី បានគូសបញ្ជាក់ថា ការរៀបចំរចនា និងតុបតែងពន្លាជាតិកម្ពុជានៅពេលនេះ មានការរីកចម្រើនល្អប្រសើរជាងមុន ជាពិសេសផ្នែកវប្បធម៌បុរាណ និងតំបន់អេកូទេសចរណ៍ ដែលជាចំណុចសំខាន់ក្នុងការទាក់ទាញអារម្មណ៍ និងជំរុញឱ្យភ្ញៀវអន្តរជាតិមកទស្សនាកំសាន្ត នៅប្រទេសកម្ពុជាកាន់តែច្រើនឡើងៗ។

ក្រោយពីមានមតិសំណេះសំណាលសួរសុខទុក្ខ ជាមួយមន្រ្តី និងបុគ្គលិកប្រចាំការពន្លាជាតិកម្ពុជា ឯកឧត្តមទេសរដ្ឋមន្រ្តី បានបន្តដំណើរទៅចូលរួមទស្សនាពន្លាជាតិមួយចំនួនទៀត តបតាមការអញ្ជើញនិងការទទួលសម្ដែងការគួរសមពី ពន្លាជាតិសិង្ហបុរី ពន្លាជាតិអាស៊ាន ពន្លាជាតិម៉ាឡេស៊ី ពន្លាជាតិវៀតណាម និងសាធារណរដ្ឋឆែក៕ រក្សាសិទ្ធិដោយ ៖ កូលាប

×