ភ្នំពេញ ÷ ក្មេងប្រុសម្នាក់ទើបតែអាយុ១៥ឆ្នាំ ជាកម្មករសំណង់ ត្រូវបានខ្សែភ្លើងឆ.ក់ស្លា.ប់យ៉ាងអាណោចអាធ័ម បន្ទាប់ពីយកខ្សែភ្លើង ទៅតដាក់អំពូលនៅក្នុងរោងស្នាក់នៅ។
ហេតុការណ៍ភ្ញាក់ផ្អើលនេះដែរ បានកើតឡើងកាលពីវេលាម៉ោង ៧ និង ៣០នាទីយប់ថ្ងៃទី ២៤ ខែវិច្ឆិកាឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវបេតុងចំណុចក្នុងការដ្ឋានមួយកន្លែង ក្នុងសង្កាត់ចោមចៅទី ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ស.ពក្មេងប្រុស មានឈ្មោះរតនា អាយុ១៥ឆ្នាំ មុខរបរកម្មករសំណង់ បច្ចុប្បន្នស្នាក់នៅក្នុងការដ្ឋានសំណង់ ជាប់កន្លែងកើតហេតុខាងលើ មានស្រុកកំណើតនៅខេត្តតាកែវ។
យោងតាមប្រភពព័ត៌មានពីបុរសម្នាក់ នៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនកើតហេតុគាត់បានឃើញក្មេងប្រុស ជាជនរងគ្រោះ បានទៅយកខ្សែភ្លើងដែលមានដំណ រួចយកទៅតដើម្បីដាក់អំពូលភ្លើង ឲ្យភ្លឺនៅក្នុងរោងកន្លែងស្នាក់នៅ ខណះពេលកំពុង ត ស្រាប់តែភ្លាមនោះដែរ បានធ្លាក់ខ្សែភ្លើង មកខាងក្រោមប៉ះនិងទឹក បណ្តាលឲ្យឆ្លងចរន្តឆ.ក់ដួល នៅនិងដីបាត់មាត់ឈឹង ហើយភ្លាមៗនោះដែរ ក៏មានកម្មករដូចគ្នា បានលើដាក់កប់ខ្សាច់អស់ជាច្រើនម៉ោង រួចទាក់ទងទៅក្រុមគ្រូពេទ្យ ឲ្យចុះមកដើម្បីយកទៅសង្រ្គោះបន្ទាន់ តែអកុសលក្មេងប្រុសរូបនោះបានស្លា.ប់បាត់ទៅហើយ រួចរាយការណ៍ទៅកាន់សមត្ថកិច្ចមូលដ្ឋាន ឲ្យចុះមកកន្លែងកើតហេតុ ដើម្បីពិនិត្យទៅលើស.ព។

ក្រោយកើតហេតុខាងលើ សមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់រួចបានទាក់ទងទៅខាង មន្រ្តីផ្នែកជំនាញឲ្យចុះមកពិនិត្យទៅលើស.ពភ្លាមៗ បន្ទាប់ពីមន្ត្រីជំនាញពិនិត្យរួច ដោយបញ្ជាក់ថា ស.ពពិតជាស្លា.ប់ដោយឆក់ខ្សែភ្លើងពិតមែន រួចធ្វើកំណត់ហេតុប្រគល់ស.ពឲ្យទៅក្រុមគ្រួសារ យកទៅធ្វើបុណ្យនៅឯស្រុកកំណើតតាមប្រពៃណី៕ រក្សាសិទ្ធិដោយ ៖ សា មេត





