Monday, December 22, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាយិកាធនាគារពិភពលោកប្រចាំតំបន់ បញ្ជាក់ថា កម្ពុជាអនុវត្តវិស័យសុខាភិបាល បានល្អប្រសើរ និងបង្ហាញពីចំនួននៃកិច្ចសហប្រតិបត្តិការ

ភ្នំពេញ ៖ ក្នុងជំនួបជាមួយ ឯកឧត្តមសាស្រ្ដាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល នាថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ លោកស្រី ម៉ារៀ សឺមែន នាយិកាធនាគារពិភពលោក ប្រចាំប្រទេសកម្ពុជា ឡាវ និងមីយ៉ាន់ម៉ា តំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក បានទទួលស្គាល់ថា កម្ពុជាបានអនុវត្តវិស័យសុខាភិបាលរបស់ខ្លួនល្អប្រសើរ ធ្វើឱ្យសុខភាពប្រជាជនបានធូរស្រាល ក៏ដូចជាការការពារ ទប់ស្កាត់ និងឆ្លើយតបជំងឺកូវីដ-១៩ ជាពិសេស ការចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋកម្ពុជា និងជនបរទេសទាំងអស់ដែលរស់នៅប្រទេសកម្ពុជា បានលើស៨៨% នៃចំនួនប្រជាជនសរុប១៦លាននាក់។

លោកស្រី ម៉ារៀ សឺមែន ក្រោយពិភាក្សាការងាររួចហើយ ក៏បានលើកពីសកម្មភាពនៃកិច្ចសហប្រតិបត្តិការបង្ហាញថា ចាប់តាំងពីឆ្នាំ១៩៩៧មក ធនាគារពិភពលោក បានឧបត្ថម្ភ គាំទ្រដល់វិស័យសុខាភិបាលកម្ពុជា ជាច្រើន ដូចជា ÷

១- គម្រោងប្រយុទ្ធនឹងជំងឺឆ្លង និងការអភិវឌ្ឍន៍សុខាភិបាល មានរយៈពេល ៥ឆ្នាំ។

២- គម្រោងគាំទ្រវិស័យសុខាភិបាល (២០០៣-២០១១)។

៣- គម្រោងគាំទ្រវិស័យសុខាភិបាលជំហានទី២ (២០០៨-២០១៦)។

៤- គម្រោងពង្រឹងគុណភាព និងសមធម៌សុខាភិបាល (២០១៦-២០២២)។

៥- គម្រោងអាហារូបត្ថម្ភនៅកម្ពុជា (២០១៩-២០២៤)។

៦- គម្រោងឆ្លើយតបបន្ទាន់ជំងឺកូវីដ-១៩ (២០២០-២០២២)។

៧- គម្រោងពង្រឹងប្រព័ន្ធអប់រំមុនសេវាសម្រាប់វិជ្ជាជីវៈសុខាភិបាល (២០២០-២០២៦)។

៨- ការរៀបចំគម្រោងពង្រឹងគុណភាព និងសមធម៌សុខាភិបាល ដំណាក់កាលទី២ (២០២២-២០២៧)៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

×