ក្រុមហ៊ុនអេឡិចត្រូនិច Samsung របស់កូរ៉េខាងត្បូងបានអះអាងថា ខ្លួនមានគម្រោងចំណាយថវិកាចំនួន១៧ពាន់លានដុល្លារដើម្បីសាងសង់រោងចក្រតម្លើងម៉ាស៊ីនភ្លើងខ្នាតតូចមួយនៅជាយតំបន់ អូស្ទីន រដ្ឋតិចសាសន៍។ គម្រោងរបស់ក្រុមហ៊ុន Samsung ធ្វើឡើងចំពេលដែលបរិមាណសន្ទុះឧបរកណ៍ខួរក្បាលប្រព័ន្ធអេឡិចត្រូនិចឬបន្ទះឈីប(Chip) សម្រាប់ប្រើប្រាស់ក្នុងទូរស័ព្ទ ឡាន និងឧបករណ៍អេឡិចត្រូនិចផ្សេងៗទៀត។
អភិបាលរដ្ឋតិចសាសន៍លោក ក្រេច អាប់បឺត ( Greg Abbott) បានលើកឡើងថា នេះគឺជាការវិនិយោគធំជាងគេរបស់បរទេសដោយផ្ទាល់នៅក្នុងរដ្ឋតិចសាសន៍ ខណៈលោកអភិបាលរដ្ឋក៏បានប្រកាសថា ដំណើរការគម្រោងនឹងប្រកាសនៅថ្ងៃអង្គារសប្តាហ៍ក្រោយ។
ក្រុមហ៊ុនខាងដើមបានបញ្ជាក់ថា ខ្លួននឹងចាប់ផ្តើមសាងសង់រោងចក្រនៅរដ្ឋតិចសាសន៍នៅសប្តាហ៍ក្រោយ និងសង្ឃឹមថាកិច្ចសហប្រតិបត្តិការនឹងចាប់ផ្តើមនៅពាក់កណ្តាលឆ្នាំ២០២៤។ ក្នុងនោះ សេតវិមានបានលើកឡើងថា ប្រធានាធិបតីអាមេរិកលោក ចូ បៃដិនបានថ្លែងជាមួយប្រធានាធិបតីកូរ៉េខាងត្បូងលោក ម៉ូន ជេអ៊ីនដើម្បីជួយឈូសឆាយផ្លូវសម្រាប់ការប្រកាសគម្រោងរបស់ក្រុមហ៊ុន Samsung បែបនេះ។
មែនទែនទៅគម្រោងរបស់ក្រុមហ៊ុន Samsung មានផែនការវែងឆ្ងាយដើម្បីជួយដោះស្រាយ និងការពារការផ្គត់ផ្គង់ខ្សែ
សង្វាក់ផលិតកម្ម និងធ្វើឱ្យមូលដ្ឋានផលិតកម្មរស់ឡើងវិញ និងបង្កើតការងារល្អនៅទីនោះ»។ពាក់ព័ន្ធនឹងការបង្កើតរោងចក្រផលិតបន្ទះឈីបរបស់ក្រុមហ៊ុន Samsung គេរំពឹងថាគម្រោងនេះនឹងអាចបង្កើតការងារបានចំនួន២ពាន់ការងារដល់ប្រជាជន។
ជាក់ស្តែង ក្រុមហ៊ុនSamsung ពីមុនមានគម្រោងថានឹងសិក្សាគម្រោងនៅរដ្ឋ ហ្លូរីដា អារីហ្សូណា ញូវយក និងអូស្ទីន តិចសាសន៍។ ក្នុងនោះក្រុមហ៊ុន Samsung ក៏ចេញមកអះអាងថា ខ្លួនរំពឹងថានឹងចំណាយទឹកប្រាក់ចំនួន១៧ពាន់លានដុល្លារដើម្បីគម្រោងនៅរដ្ឋតិចសាសន៍ ដែលនឹងធ្វើការវិនិយោគមួយនេះក្លាយទៅជាគម្រោងវិនិយោគមួយធំជាងគេនៅសហរដ្ឋអាមេរិក។
បន្ថែមពីនេះ ក្រុមហ៊ុន Samsung បាននិយាយថា ខ្លួនគ្រោងនឹងវិនិយោគ១៥០ ពាន់លានដុល្លារនៅទូទាំងពិភពលោក ក្នុងរយៈពេលមួយទសវត្សរ៍ក្រោយ ក្នុងការអភិវឌ្ឍបន្ទះឈីបអង្គចងចាំរបស់ខ្លួន ជាមួយនឹងសក្តានុពលនៃការពង្រីកផលិតកម្មនៅសហរដ្ឋអាមេរិក ប្រសិនបើឥណទានពន្ធអាចជួយបង្កើតថ្លៃដើមខ្ពស់នៃការផលិតរបស់អាមេរិក៕ ប្រភព៖ The National News