Sunday, November 28, 2021

សោក.នាដ.កម្មរបស់ជនចំណាកស្រុកដ៏ធំបំផុត លិចទូកនៅច្រកសមុទ្រអង់គ្លេស

បរទេស ៖ ជនចំណាកស្រុកមួយក្រុម បានលិចទូកលង់ស្លា.ប់ ចំនួន២៧នាក់ នៅក្នុងច្រកសមុទ្រ ជិត Calais ហើយនេះជាសោក.នាដ.កម្មដ៏ធំបំផុតរបស់ជនចំណាកស្រុក នៅក្នុងសមុទ្រអង់គ្លេស ចាប់តាំងពីឆ្នាំ២០១៤មក រហូតធ្វើឲ្យនាយករដ្ឋមន្រ្ដីអង់គ្លេស និង ប្រធានាធិបតីបារាំង រញ្ជួយចិត្តយ៉ាងខ្លាំង។

សារព័ត៌មាន BBC បានចេញផ្សាយ នៅព្រឹក ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ ថា អាជ្ញាធរបារាំង បានអះអាងថា ជនចំណាកស្រុក ចំនួន២៧នាក់ បានធ្វើដំណើរឆ្ពោះទៅកាន់ចក្រភពអង់គ្លេស។ ប៉ុន្ដែពួកគេបានលង់ទឹកស្លា.ប់ នៅជិត Calais ក្រោយពេលទូករបស់ពួកគេលិច។ ក្រោយពេលមានឧបទ្ទវហេតុបែបនេះកើតឡើង ទាំងអាជ្ញាធរបារាំង និង អង់គ្លេស បានចេញប្រតិបត្ដិការសង្គ្រោះ តាមផ្លូវអាកាស និងផ្លូវសមុទ្រ។

លោក បូរីស ចនសុន (Boris Johnson) នាយករដ្ឋមន្រ្ដីចក្រភពអង់គ្លេស បានបញ្ជាក់ថា លោកមានការតក់ស្លុត និង រន្ធត់ចិត្ដយ៉ាងខ្លាំង ចំពោះព័ត៌មាននេះ។ នេះជាសោក.នាដ.កម្មដ៏ធំបំផុតរបស់ជនចំណាកស្រុក នៅក្នុងច្រកសមុទ្រនេះ។

ស្របគ្នានេះ រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃបារាំង បានបញ្ជាក់ថា ក្នុងចំណោមជនរងគ្រោះទាំងនោះ មានស្រ្ដី៥នាក់ និង កុមារម្នាក់។ ដោយឡែក នាយករដ្ឋមន្រ្ដីចក្រភពអង់គ្លេស និង លោក Emmanuel Macron ប្រធានាធិបតីបារាំង បានព្រមព្រៀងគ្នា និយាយតាមទូរស័ព្ទ ដើម្បីធ្វើអ្វីគ្រប់យ៉ាង ដែលអាចធ្វើទៅបាន ដើម្បីបញ្ឈប់សកម្មភាពរបស់ក្រុមខិលខួច ដែលទទួលខុសត្រូវលើករណីនាំមនុស្សឆ្លងដែន»។
អង្គការចំណាកស្រុកអន្ដរជាតិ បានបញ្ជាក់ថា សោក.នាដ.កម្មនេះ ជាករណីបាត់បង់ជីវិតដ៏ធំបំផុត នៅក្នុងច្រកសមុទ្រនេះ ចាប់តាំងពីឆ្នាំ២០១៤មក៕រក្សាសិទ្ធិដោយ ៖ សារាយSN