Sunday, March 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋសភាអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២ នឹងផ្តល់លទ្ធភាព ដល់រាជរដ្ឋាភិបាល នៅក្នុងការដំណើរការអភិវឌ្ឍប្រទេសជាតិបន្តទៀត និងសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិកូវីដ-១៩

ភ្នំពេញ ៖ នាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានបន្តសម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដើម្បីពិភាក្សា និងអនុម័តលើរបៀបវារៈសំខាន់ចំនួន៧ ដោយមួយក្នុងចំណោមនោះ គឺសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២។

សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន បានមានប្រសាសន៍ថា សេចក្តីព្រាងច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២ វិញ ជាសេចក្តីព្រាងច្បាប់មួយដែលនឹងផ្តល់លទ្ធភាព ដល់រាជរដ្ឋាភិបាលនៅក្នុងការដំណើរការអភិវឌ្ឍប្រទេសជាតិបន្តទៀត ពិសេសការស្តារកិច្ចសង្គម សេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិកូវីដ-១៩ ក៏ដូចជាដើម្បីសម្រេចឲ្យខាងតែបាននូវ អាទិភាពគោលនយោបាយសំខាន់ៗជាសារវ័ន្ត នៃកម្មវិធីនយោ បាយ យុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ និងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិឆ្នាំ២០១៩-២០២៣ ពិសេសការជំរុញល្បឿននៃការអនុវត្តកិច្ចការកែទម្រង់គ្រប់វិស័យរបស់រាជរដ្ឋានីតិកាលទី៦ នៃរដ្ឋសភា។

សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២នេះ ត្រូវបានរៀបចំឡើងនៅក្នុងបរិបទមួយដ៏លំបាក ដោយបានគិតគូរគ្រប់ជ្រុងជ្រោយ យ៉ាងហ្មត់ចត់បំផុតទាំងលើទិដ្ឋភាពចំណូលជាតិ និងការធ្វើវិចារណកម្មចំណាយ ក្នុងការបន្តប្រយុទ្ធប្រឆាំង និងកសាងសមត្ថភាព រស់នៅជាមួយជំងឺកូវីដ-១៩តាមគន្លងប្រក្រតីថ្មី ដើម្បីបន្តការពារអាយុជីវិតប្រជាពលរដ្ឋ, រក្សាលំនឹងសង្គម-សេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ព្រមជាមួយនឹងការតម្រង់ធនធានឆ្ពោះទៅការស្តារ និងជំរុញកំណើនសេដ្ឋកិច្ចឡើងវិញ ។ លើសពីនេះបើទោះបីជា មានការរឹត ត្បិតការចំណាយសម្រាប់ធានាលំនឹងសេដ្ឋកិច្ច សង្គម និងទប់ទល់ជាមួយនឹងវិបត្តិនៃជំងឺកូវីដ-១៩ក៏ដោយ ក៏ច្បាប់ថវិកាឆ្នាំ២០២២នេះ នៅថែរក្សាបាននូវកម្រិតប្រាក់បៀវត្សអប្បរបរមាជូនលោកគ្រូអ្នកគ្រូ បុគ្គលិកអប់រំ មន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ស្មើនឹងកម្រិតឆ្នាំ២០២១ ដដែល ។

ឆ្លៀតក្នុងឱកាសនេះ គណៈកម្មការទី៧នៃរដ្ឋសភា សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះរាជរដ្ឋាភិបាល ជាពិសេស សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា ដែលក្នុងដំណាក់កាលដ៏លំបាកនេះ បានខិតខំ លះបង់អស់ ពីកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ដោយម្ខាងរិះរកគ្រប់មធ្យោបាយ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ តាមរយៈការដាក់ចេញនូវយុទ្ធសាស្រ្តទប់ស្កាត់ ព្យាបាល និងចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ និងម្ខាងគ្រប់គ្រងដើម្បីធានានិរន្តរភាពប្រទេសជាតិផង និងរក្សាលំនឹងជីវភាពរបស់ប្រជាពលរដ្ឋ និងសេដ្ឋកិច្ច សង្គមផង៕រក្សាសិទ្ធិដោយ ៖ កូលាប