Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បវរកញ្ញាចក្រវាលថៃ ត្រូវប៉ូលីសប្តឹង​រំលោ-ភ​លើ​ទង់​ជាតិ ព្រោះ​ត្រូវ​បាន​ពិនិត្យ​ឃើញថា​….

spot_img

ប៉ូលីសថៃ ពេលនេះកំពុងធ្វើការពិនិត្យ ដើម្បីប្រឆាំងនឹងបវរកញ្ញាចក្រវាលថៃ អានជីលី ស្កុត កេមីស (Anchilee Scott-Kemmis) ចំពោះឈរជាន់នៅលើអ្វីដែលមើលទៅដូចជាទង់ជាតិថៃ នៅក្នុងរូបភាពដែលបង្ហាញនៅលើគេហទំព័ររបស់អ្នករៀបចំកម្មវិធីប្រកួត។

ចំណាត់ការនេះ ត្រូវបានប្តឹងទៅ​លោកឧត្តមសេនីយ៍ទោ សំរ៉ាន់ នួនម៉ា អគ្គស្នងការប៉ូលីសក្រុង MPB តាមរយៈ​ការិយាល័យរបស់លោក សុនធីយ៉ា សាវ៉ាឌី អតីតទីប្រឹក្សា​នៃ​គណៈកម្មាធិការសភា​ផ្នែកច្បាប់ យុត្តិធម៌ និងសិទ្ធិមនុស្ស​កាលពីថ្ងៃ​អង្គារ​។

លោក Sonthiya បានចោទប្រកាន់ Anchilee ពីបទបំពានច្បាប់ទង់ជាតិឆ្នាំ ១៩៧៩ និងសេចក្តីប្រកាសរបស់ការិយាល័យនាយករដ្ឋមន្ត្រី ដែលហាមឃាត់ការប្រើប្រាស់ទង់ជាតិសម្រាប់គោលបំណងពាណិជ្ជកម្ម។

រូបភាពដែលបង្ហាញរាជនីសម្រស់​ Anchilee កំពុងឈរថតជាមួយពណ៌ឆ្នូតៗ​ស្រដៀងនឹងពណ៌ទង់ជាតិថៃ ត្រូវបានគេ​ផ្សព្វផ្សាយតាមអ៊ីនធឺណិត​ក្នុងយុទ្ធនាការផ្សព្វផ្សាយ​មួយមុនពេលនាង Anchilee ចូលរួមប្រកួតបវរកញ្ញា​ចក្រវាលលើកទី៧០ នៅ​ប្រទេស​អ៊ីស្រាអែល​ដែលនឹងត្រូវបានធ្វើឡើងថ្ងៃ​ទី១២ ខែ​ធ្នូ ខាងមុខនេះ។

លោក Sonthiya បាននិយាយថា លោកចង់ឱ្យ MPB ស៊ើបអង្កេតលើការចោទប្រកាន់ពីបទរំលោភលើទង់ជាតិ ដើម្បីកុំឲ្យធ្វើជាគំរូអាក្រក់ដល់យុវជន ព្រោះថា Anchilee មានអ្នកតាមដានច្រើននៅលើបណ្តាញសង្គម។

លោកថា បវរកញ្ញា​ចក្រវាលថៃរូបនេះ ប្រហែលជា​មិនដឹងថា ការឈរលើ​ទង់ជាតិ​ត្រូវបានគេ​ចាត់ទុកថា មិនសមរម្យនោះទេ។ ហេតុនេះ គាត់ក៏ចង់ដឹងថា តើកម្មវិធីប្រកួតនេះបានធានាការអនុញ្ញាតជាមុន ពីការិយាល័យនាយករដ្ឋមន្ត្រី ក្នុងការប្រើរូបភាពទង់ជាតិ ដែរឬយ៉ាងណា។

តែទោះយ៉ាងណា លោកបានទទូចថា លោកនឹងមិនស្វែងរកមូលហេតុដែលបានកើតឡើង ដល់ថ្នាក់ត្រូវជាប់ពន្ធនាគារទេ ប៉ុន្តែ គ្រាន់តែ​ចាត់វិធានការការពារ​កិត្យានុភាព​នៃ​ទង់ជាតិប៉ុណ្ណោះ។

ទន្ទឹមនឹងនេះផងដែរ លោក ឌីឆា គិតធីវីតថាយ៉ាណាន់ (Decha Kittiwitthayanan) ប្រធានបណ្តាញមេធាវី ថាណៃ ខ្លៃធុក (Thanai Klai Took) បាននិយាយថា បទល្មើសប្រឆាំងនឹងទង់ជាតិ អាចជាប់ពន្ធនាគារអតិបរមា ២ឆ្នាំ ពិន័យជាប្រាក់រហូតដល់ ៤០,០០០0 បាត ឬទាំងពីរ។ តែទោះជាយ៉ាងណាក៏ដោយ គាត់មិនគិតថា Anchilee នឹងត្រូវទទួលខុសត្រូវព្រហ្មទណ្ឌនោះទេ ព្រោះថានាងមិនមានចេតនាអាក្រក់ណាមួយឡើយ៕ រក្សាសិទ្ធិដោយ៖ លឹម​ហុង

spot_img
×