Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចតេជោ ហ៊ុន សែន លើកឡើងថា ក្នុងដំណាក់កាលនេះ ទឹកដីកម្ពុជា កំពុងតែមានសក្កដានុពលលើការធ្វើពាណិជ្ជកម្ម វិនិយោគ និងការធ្វើធុរកិច្ច

spot_img

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានលើកបង្ហាញភាពជោគជ័យរបស់កម្ពុជាលើការគ្រប់គ្រងជំងឺកូវីដ១-៩ និងសក្តានុពលមួយចំនួន ដែលជាអំណោយផលដ៏ប្រសើរសម្រាប់ការវិនិយោគ ការធ្វើធុរកិច្ច នៅកម្ពុជា ព្រោះតែកម្ពុជា បានត្រៀមលក្ខណសម្បត្តិរួចរាល់ផ្នែកសុវត្ថិភាព ច្បាប់ពាណិជ្ជកម្ម ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ កាត់បន្ថយភាពសាំញ៉ាំនៃរដ្ឋបាលការងារ។

ការលើកឡើងបែបនេះ របស់សម្ដេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងព្រឹត្តិការណ៍កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ ( អាស៊ឹម=ASEM13) រយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៦ ខែវិច្ឆិកា តាមរយៈប្រព័ន្ធវីដេអូ ពីវិមានសនិ្តភាព រាជធានីភ្នំពេញ ដែលសម្ដេចដឹកនាំកិច្ចប្រជុំនេះក្នុងនាមកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការដែលកម្ពុជាពេលនេះ មានសក្ដានុពលទាក់ទាញការវិនិយោគ ពាណិជ្ជកម្ម និងការធ្វើធុរកិច្ចនោះ គឺដោយសារកម្ពុជាបានយកឈ្នះលើជំងឺឆ្លងសាកលនៃកូវីដ-១៩ ដែលជាអំណោយផលខ្ពស់។ មួយវិញទៀត រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងខិតខំរៀបចំ និងដាក់ឱ្យអនុវត្តវិធានការគោលនយោបាយច្បាស់លាស់ ដើម្បីទាក់ទាញការវិនិយោគបរទេសបន្ថែមទៀត តាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធ និងការកែលម្អប្រព័ន្ធដឹកជញ្ជូន ទាំងផ្នែកទន់ និង រឹង , ការលើកកម្ពស់កិច្ចសម្រួលពាណិជ្ជកម្ម ការអភិវឌ្ឍធនធានមនុស្ស ការរៀបចំប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន និងឌីជីថល និងការអភិវឌ្ឍវិស័យហិរញ្ញវត្ថុ។

សម្រាប់សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការវិវត្តជាវិជ្ជមានខាងលើនេះ កំពុងប្រែក្លាយកម្ពុជា ឱ្យទៅជាទីតាំងផលិតកម្ម ពាណិជ្ជកម្ម ធុរកិច្ច និងវិនិយោគ មួយកាន់តែសំខាន់ និងមានសក្ដានុពលនៅក្នុងតំបន់ ហើយមានទីផ្សារនាំចេញកាន់តែធំ ប្រកបដោយភាពប្រកួតប្រជែងសម្រាប់វិនិយោគិន ពីគ្រប់មជ្ឈដ្ឋាន ជាពិសេសពីតំបន់អឺរ៉ុប៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

spot_img
×