Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ថានអគ្គកុងស៊ុលប្រចាំខេត្តស្រះកែវ សហការជាមួយ មូលនិធិបណ្តាញលើកកម្ពស់សិទ្ធិពលករ ចុះសួរសុខទុក្ខកម្មករខ្មែរនិងចែកអំណោយ

spot_img

ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាឯកឧត្តម កុយ គួង បាន ឲ្យដឹងថា នៅថ្ងៃទី២៧ ខែវិច្ឆិកា នេះក្រុមការងាររបស់ស្ថានអគ្គកុងស៊ុលប្រចាំខេត្តស្រះកែវប្រទេសថៃ បានសហការជាមួយអាជ្ញាធរ ខេត្តសាកែវ និង តំណាងមូលនិធិបណ្តាញលើកកម្ពស់សិទ្ធិពលករ (Labour Rights Promotion Network Foundation) ចុះសួរសុខទុក្ខបងប្អូនកម្មករខ្មែរ ដែលពួកគាត់កំពុងធ្វើចត្តាឡីស័កតាមផ្ទះ ព្រមទាំងបាននាំយក អំណោយឧបត្ថម្ភមានដូចជា អង្ករ ត្រីខកំប៉ុង ទឹកដោះគោ បាយកញ្ចប់ នំប៉័ង ទឹកសុទ្ធ និងសម្ភារ:មួយចំនួនទៀត ចែកជូនពួកគាត់នៅតាមខ្នងផ្ទះចាំចំការចំនួនប្រាំពីរកន្លែង (៤២គ្រួសារ ស្មើ ១២៦នាក់) ដើម្បីជួយសំរាលទុក្ខលំបាកដល់ពួកគាត់ ដែលកំពុងទទួលរងផលប៉ះពាល់ដោយ សារការរីករាលដាលជម្ងឺ កូវីដ-១៩។

ឯកឧត្តម កុយ គួង បានបន្តថា បន្ថែមពីនេះ ក្រុមការងារបានធ្វើការណែនាំអប់រំ និងរំលឹកបន្ថែមដល់ បងប្អូនខ្មែរទាំងអស់ត្រូវចេះថែទាំសុខភាពជាប្រចាំ ព្រោះជម្ងឺកូវីដ-១៩ មិនទាន់បាត់នៅឡើយ ដោយត្រូវពាក់ម៉ាស់ជាប្រចាំពេលចេញធ្វើដំណើរ ក្រៅ ឧស្សាហ៍លាងដៃនឹងសាប៊ូ អាកុល ឬជែល មិនត្រូវទៅកន្លែងណា ដែលមានមនុស្សច្រើន ឬកន្លែងដែលមានខ្យល់ចេញចូលតិច ព្រមទាំង អនុវត្តតាមវិធានការសុខាភិបាលថៃដែលអាជ្ញាធរថៃបានណែនាំ៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ

spot_img
×