Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលាការឧទ្ធរណ៍ ជម្រះបណ្តឹងឧទ្ធរណ៍ជនជាប់ចោទ ប្រុស- ស្រី២នាក់ពាក់ព័ន្ធការដឹកជញ្ជូនគ្រឿងញៀន ជិត៣ គីឡូក្រាម នៅខេត្តបាត់ដំបង!

spot_img

ភ្នំពេញ ៖ សាលាឧទ្ធរណ៍ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ៣០ ខែ វិច្ឆិកា ឆ្នាំ ២០២១ បានបើកសវនាការជំនុំជម្រះលើបណ្ដឹងឧទ្ធរណ៍ របស់ជនជាប់ចោទ២ នាក់ ដែលត្រូវបានសាលាដំបូងបាត់ដំបង កាត់ទោស ដាក់ពន្ធធានាគារ ក្នុងម្នាក់ៗ កំណត់ ពី ១៨ ឆ្នាំទៅ ២៨ ឆ្នាំ ជាប់ពាក់ព័ន្ធនឹងការ ដឹកជញ្ជូនជួញដូរ ញៀនប្រមាណ៣ គីឡូក្រាម ប្រព្រឹត្តនៅក្នុងខេត្តបាត់ដំបង កាលពីអំឡុងឆ្នាំ ២០១៩ ។

លោក ងួន រតនា ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះស បានថ្លែងឲ្យដឹងនៅក្នុង អង្គសវនាការថា ជនជាប់ចោទទាំង២នាក់ មានឈ្មោះ ទី១ – ឈ្មោះ តាត គីរី ភេទ ប្រុស អាយុ ៣៨ ឆ្នាំ ។ ២- ឈ្មោះ ពុំ ស៊ន ភេទ ស្រី អាយុ ៦១ ឆ្នាំ ។ អ្នកទំាងពីរ មានទីលំនៅ នៅសង្តាត់ វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។

លោកចៅក្រមបានបញ្ជាក់ថា ក្នុងចំណោមជនជាប់ចោទទាំង២នាក់ ជនជាប់ចោទ ឈ្មោះ តាត គីរី ត្រូវបានសាលាដំបូងខេត្តបាត់ដំបង ដាក់ពន្ធធានាគារ កំណត់ ១៨ ឆ្នាំ និង ពិន័យ ជាប្រាក់ ចំនួន ៣០ លានរៀល ។ រីឯឈ្មោះ ពុំ ស៊ន ត្រូវជាប់ពន្ធនាគារកំណត់២៨ ឆ្នាំ និង ពិន័យ ជាប្រាក់ចំនួន ៥០ លានរៀល សម្រាប់ដាក់ចូលថវិការរដ្ឋ។

ពួកគេត្រូវជាប់ចោទ ពីបទ: រក្សាទុក, ដឹកជញ្ជូន និង ជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន តាមមាត្រា ៤០ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។ តែពួកគេទាំង២នាក់ បានប្តឹងឧទ្ធរណ៍ ។

ពួកគេត្រូវបានកម្លាំងអាវុធហត្ថឃាត់ខ្លួន កាលពីថ្ងៃទី ១១ ខែ កុម្ភៈ ឆ្នាំ ២០១៩ នៅសង្តាត់វត្តគរ ក្រុងបាត់ដំបងខេត្តបាត់ដំបង ។
ក្រោយឃាត់ខ្លួន, សមត្ថកិច្ចដកហូត បានថ្នាំងញៀនពីពួកគេ ចំនួន ៣ថង់ធំ ប្រភេទ មានទម្ងន់ ជិត៣ គីឡូក្រាម។

នាពេលសវនាការ, ជនជាប់ចោទឈ្មោះ តាត គីរី បានឆ្លើយបដិសេធចំពោះការចោទប្រកាន់ មកលើរូបគាត់ និង និយាយថា គាត់មិនបាន បានប្រព្រឹត្តអ្វី ដូចការចោទប្រកាន់នោះ ។
តាត គីរី សំណូមពរដល់ តុលាការឧទ្ធរណ៍ សម្រេចលើការចោទប្រកាន់ និង ដោះលែងខ្លួន អោយមានសេរីភាពវិញ។

ចំណែកឯ ជនជាប់ចោទ ឈ្មោះ ពុំ ស៊ន បានសារភាពថា គាត់ពិតជាបានប្រព្រឹត្តអំពើដូចការចោទប្រកាន់មែន ហើយសុំឲ្យសាលាឧទ្ធរណ៍ មេត្តាជួយ បន្ធូរបន្ថយទោសដល់រូបគាត់ ដើម្បីឆាប់បានវិលត្រឡប់ជួបជុំគ្រូសារវិញ។
សំណុំរឿងក្តីនេះ, សាលាឧទ្ធរណ៍រាជធានីភ្នំពេញនឹងប្រកាសសាលដីកា នៅព្រឹកថ្ងៃទី២០ ខែ ធ្នូ ឆ្នាំ ២០២១៕ រក្សាសិទ្ធិដោយ ៖ ចន្ឋា ភា

spot_img
×