Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សហភាពអឺរ៉ុប ដាក់ផែនការច្រកទ្វារពិភពលោក ទប់ទល់នឹងផ្លូវមួយខ្សែក្រវាត់មួយរបស់ចិន

spot_img

បរទេស ៖ ក្រោយពេលឥទ្ធិពលរបស់ចិន កំពុងតែកើនឡើងមិនឈប់ឈរ នៅតាមបណ្ដាប្រទេសមានចំណូលទាប និង មធ្យម ក្រោមគំនិតផ្ដួចផ្ដើម «ផ្លូវមួយ និង ខ្សែក្រវាត់មួយ» ហើយរុញច្រានប្រទេសក្រីក្រឲ្យជាប់បំណុល កើនដល់ជាង៣៨៥ពាន់លានដុល្លារ រហូតធ្វើឲ្យលោកខាងលិច នៅលែងស្ងៀម ហើយសម្រេចបោះលុយរាប់ពាន់លានអឺរ៉ូ ប្រជែងនឹងឥទ្ធិពលរបស់មហាអំណាចកំពូល នៅអាស៊ី។

សារព័ត៌មាន BBC បានចេញផ្សាយ កាលពីព្រឹក ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១ ថា សហភាពអឺរ៉ុប គ្រោនឹងបង្ហាញព័ត៌មានលម្អិត អំពីផែនការវិនិយោគសកល ដើម្បីទប់ទល់នឹងឥទ្ធិពលចិន។ បើតាមផែនការនេះ «ច្រកទ្វារពិភពលោក»នេះ គ្រោងនឹងចំណាយរាប់ពាន់ពានអឺរ៉ូ ហើយត្រូវបានគេមើលឃើញថា ជាការប្រជែងនឹងគំនិតផ្តួចផ្តើម «ផ្លូវមួយ និងខ្សែក្រវាត់មួយ» ត្រូវបានបង្កើតឡើង ដោយប្រធានាធិបតីចិន លោក ស៊ី ជិនពីង ។

បើតាមសារព័ត៌មាន The Insider បានផ្សាយថា «គម្រោងនេះនឹងកំណត់ «ការផ្សារភ្ជាប់គំនិត» លើគម្រោងឌីជីថល ការដឹកជញ្ជូន អាកាសធាតុ និងថាមពល»។ ផែនការនេះ ត្រូវគេចាត់ទុកថា ជាផ្នែកមួយ នៃកិច្ចខិតខំប្រឹងប្រែងរបស់លោកខាងលិច នៅក្នុងការប្រឆាំងនឹងឥទ្ធិពលរបស់ចិន នៅទ្វីបអាហ្រ្វិក និងតំបន់ផ្សេងៗទៀត។

លោកស្រី Ursula von der Leyen ប្រធានគណៈកម្មការអឺរ៉ុប នឹងធ្វើជាប្រធាន នៅក្នុងការបង្កើនគំនិតផ្ដួចផ្ដើម «ច្រកទ្វារពិភពលោក» នៅថ្ងៃពុទី១ ខែធ្នូ ឆ្នាំ២០២១ នេះ។ សហភាពអឺរ៉ុបកំពុងតែសម្លឹងមើល ពីរបៀប នៃការប្រើប្រាស់ថវិកា រាប់ពាន់លានអឺរ៉ូ ដែលបានទាញចេញមកពីរដ្ឋជាសមាជិក ស្ថាប័នហិរញ្ញវត្ថុនានា និង វិស័យឯកជន។

លោកស្រី von der Leyen កាលពីខែកញ្ញា ឆ្នាំ២០២១ បានបញ្ជាក់ នៅក្នុងសុន្ទរកថារបស់រដ្ឋសហភាព ថា «យើងចង់បានការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ ប្រកបដោយគុណភាព ការតភ្ជាប់ទំនិញ មនុស្ស និងសេវាកម្មននា នៅជុំវិញពិភពលោក»។

ដោយឡែក គំនិតផ្ដួចផ្ដើម«ផ្លូវមួយ និង ខ្សែក្រវាត់មួយ» ជាចំណុចកណ្ដាល នៃគោលនយោបាយរបស់ចិន អភិវឌ្ឍទំនាក់ទំនងពាណិជ្ជកម្ម ដោយបង្កើនប្រាក់ទៅលើការកសាងផ្លូវថ្នល់ កំពង់ផែ ផ្លូវដែក និងស្ពានថ្មី។ យុទ្ធសាស្រ្ដនេះ បានចូលទៅដល់បណ្ដាប្រទេសអាស៊ី ឥណ្ឌូ-ប៉ាស៊ីហ្វិក អាហ្វ្រិក និង ប្រទេសជិតខាងសហភាពអឺរ៉ុប នៅតំបន់បាល់កង់ខាងលិច។

រហូតមកដល់ពេលនេះ ប្រទេសក្រីក្រជាច្រើន កំពុងតែវណ្ឌកនឹងប្រាក់បំណុលរបស់ចិន ក្រោមគោលនយោបាយ «ផ្លូវមួយ និង ខ្សែក្រវាត់មួយ»។ រីឯប្រទេសមួយចំនួន ត្រូវកាត់អាកាសយានដ្ឋានអន្ដរជាតិ និង ប្រទេសខ្លះត្រូវកាត់កំពង់ផែសមុទ្ររបស់ខ្លួនសងទៅចិនវិញ ដូចជា ប្រទេសអ៊ូហ្គង់ដា បានកាត់អាកាសយានដ្ឋានរបស់ខ្លួន ដែលមានតែមួយ និង ស្រីលង្កា បានកាត់កំពង់ផែសមុទ្រ ហើយបច្ចុប្បន្នប្រទេសជាច្រើន កំពុងតែរើបម្រះពីបំណុលនេះ។ករណីនេះ កំពុងតែធ្វើឲ្យមានការរិះគន់ថា ជាមធ្យោបាយមួយ នៃការផ្តល់ «កម្ចីដែលមានការចាប់ផ្តើម» ក្នុងអ្វីដែលគេហៅថា «បំណុលការទូត»៕រក្សាសិទ្ធិដោយ ៖សារាយSN

spot_img
×