Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាយកប្រតិបត្ដិក្រុមហ៊ុនបង្កើតវ៉ាក់សាំង BioNTech ប្រាប់កុំភ័យនឹងវីរុស Omicron

spot_img

បរទេស ៖ ស្របពេលមានការលេចឡើង នៃវីរុសបំប្លែងខ្លួនថ្មី Omicron ដែលរកឃើញដំបូង នៅក្នុងប្រទេសអាហ្វ្រិកខាងត្បូង កំពុងតែធ្វើឲ្យពិភពលោក កើតក្ដីកង្វល់កាន់តែខ្លាំងបន្ថែមទៀតនោះ ស្រាប់តែនាយកប្រតិបត្ដិក្រុមហ៊ុនបង្កើតវ៉ាក់សាំងដ៏ល្បីល្បាញរបស់អាល្លឺម៉ង់ BioNTech បែរជាប្រាប់កុំឲ្យភ័យស្លន់ស្លោនឹងវីរុសនេះ។

លោក Ugur Sahin នាយកប្រតិបត្ដិក្រុមហ៊ុន BioNTech បានបញ្ជាក់ នៅក្នុងបទសម្ភាសន៍មួយ កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ ជាមួយនឹងសារព័ត៌មាន The Wall Street Journal (WSJ) ថា ថ្វីបើវីរុស Omicron អាចនឹងឆ្លងដល់មនុស្ស ដែលបានចាក់វ៉ាក់សាំងរូចរាល់ក្ដី ប៉ុន្ដែពួកគេក៏នៅតែអាចការពារនឹងវីរុសនេះបាន។

សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ ថា លោក Ugur Sahin នាយកប្រតិបត្ដិក្រុមហ៊ុន BioNTech បានផ្ញើសារមួយដល់អ្នកចាក់វ៉ាក់សាំង សូមកុំព្រួយបារម្ភអំពីវីរុសកូវីដ-១៩បំប្លែងខ្លួនថ្មី Omicron នេះ។

លោក Ugur Sahin នាយកប្រតិបត្ដិក្រុមហ៊ុនសហស្ថាបនិក BioNTech បានថ្លែង នៅក្នុងបទសម្ភាសន៍ជាមួយនឹងសារព័ត៌មាន The Wall Street Journal (WSJ) កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ថា «សាររបស់យើង គឺកុំឲ្យមនុស្សទូទៅភ័យស្លន់ស្លោ។ ចំណែកផែនការនៅតែដដែល ហើយត្រូវតែបង្កើនល្បឿនចាក់វ៉ាក់សាំងដូសទី៣»។ ចំណែកវ៉ាក់សាំង mRNA របស់ក្រុមហ៊ុន BioNTech ដែលលោក និង ក្រុមស្រាវជ្រាវរបស់លោក បានបង្កើតឡើង កាលពីខែមករា ឆ្នាំ២០២០ ហើយបន្ទាប់មកបានអភិវឌ្ឍរួមគ្នាជាមួយនឹងក្រុមហ៊ុនឱសថធំបំផុតរបស់សហរដ្ឋអាមេរិក Pfizer បានបង្ហាញឲ្យឃើញរួចមកហើយថា វ៉ាក់សាំងប្រភេទ mRNA នេះ អាចការពារប្រឆាំងនឹងជំងឺធ្ងន់ធ្ងរ បង្កឡើង ពីវីរុសកូវីដ-១៩បំប្លែងខ្លួនផ្សេងៗដល់មនុស្ស ដែលបានចាក់វ៉ាក់សាំងរួចរាល់។

លោកនាយកប្រតិបត្ដិ បានបន្ដថា «ជំនឿរបស់យើង គឺផ្អែកលើវិទ្យាសាស្រ្ដ គឺថាវ៉ាក់សាំងប្រភេទនេះ អាចប្រឆាំងនឹង Omicron ។ ប៉ុន្ដែប្រសិនបើវីរុសបានគេចចេញពីភាពស៊ាំ វានឹងប្រឆាំងនឹងអង្គបដិបក្ខ (អង់ទីគ័រ) ប៉ុន្តែមានកម្រិតទីពីរ នៃការឆ្លើយតបនៃភាពស៊ាំ ដែលការពារពីជំងឺធ្ងន់ធ្ងរ គឺកោសិកា T (T-cells) ៕រក្សាសិទ្ធិដោយ ៖ សារាយSN

spot_img
×