Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលាការកំពូលអាមេរិក បង្ហាញការគាំទ្រច្បាប់ ការពារការរំ.លូតកូន

spot_img

រដ្ឋធានីវ៉ាស៊ីនតោន ៖ ក្រោយពេលរដ្ឋ Mississippi ចេញច្បាប់ដាក់កម្រិតដល់ការរំ.លូតកូន រហូតនាំឲ្យមានបាតុកម្មប្រឆាំងនឹងច្បាប់នេះក្ដី ប៉ុន្ដែនៅទីបំផុត តុលាការកំពូលរបស់សហរដ្ឋអាមេរិក បានបង្ហាញពីការគាំទ្រច្បាប់នេះ។

សារព័ត៌មាន BBC បានចេញផ្សាយ កាលពីព្រឹក ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១ ថា នៅក្នុងសវនាការ កាលពីថ្ងៃទី១ ខែធ្នូ លើករណីការដាក់កម្រិត នៃការរំលូតកូននេះ ចៅក្រមអភិរក្សនិយម បានបង្ហើបថា ចៅក្រម ភាគច្រើនបានគាំទ្រច្បាប់នេះ។ រដ្ឋ Mississippi បានដាក់កម្រិតដល់ការរំ.លូតកូន ក្រោយពេលមានគភ៌១៥សប្ដាហ៍ សូម្បីតែករណីចាប់រំលោភ ឬ រួមរ័កធម្មតាក្ដី។ ច្បាប់នេះ ត្រូវគេរំពឹងទុកថា នៅក្នុងខែមិថុនា ឆ្នាំ២០២២ អាចនឹងមើលឃើញស្រ្ដីរាប់លាននាក់ រស់នៅក្នុងសហរដ្ឋអាមេរិក នឹងបាត់បង់ឱកាស ក្នុងការរំ.លូនកូន។

ស្របគ្នានេះ សកម្មជនប្រឆាំងនឹងការរំ.លូតកូន កំពុងជំរុញឱ្យតុលាការ «ការពារកូនដែលមិនទាន់កើត» ប៉ុន្តែក្រុមមន្រ្ដីជំនាញ ក៏បានព្រមាន អំពីការកើនឡើង នៃអត្រាមរណភាពមាតា ប្រសិនបើការរំ.លូតកូន ត្រូវបានដាក់កម្រិត៕ រក្សាសិទ្ធិដោយ ៖ សារាយSN

spot_img
×