Wednesday, May 8, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាមេរិក អនុម័តឲ្យប្រើប្រាស់ថ្នាំគ្រាប់ Molnupiravir លេបព្យាបាលកូវីដ-១៩

spot_img

រដ្ឋធានីវ៉ាស៊ីនតោន ៖ រហូតមកដល់ពេលនេះ គេសង្ឃឹមថា ស្ថាប័នជំនាញរបស់សហរដ្ឋអាមេរិក នឹងអនុម័តឲ្យប្រើប្រាស់ថ្នាំគ្រាប់ Molnupiravir សម្រាប់លេបព្យាបាលកូវីដ-១៩ ហើយក៏ជាការបើកផ្លូវឲ្យពន្លឿនដល់ការព្យាបាលអ្នកជំងឺកូវីដផងដែរ។

ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ បានចេញផ្សាយ កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១ ថា គណៈកម្មាធិការក្រុមមន្រ្ដីជំនាញសុខាភិបាល ត្រូវបានតែងតាំង ដោយរដ្ឋាភិបាលសហរដ្ឋអាមេរិក នឹងបោះឆ្នោតអនុម័តផ្ដល់អនុសាសន៍ឱ្យប្រើប្រាស់ថ្នាំគ្រាប់ Molnupiravir របស់ក្រុមហ៊ុន Merck សម្រាប់លេបព្យាបាលជំងឺកូវីដ-១៩ ដល់អ្នកជំងឺពេញវ័យ ដែលប្រឈមមុខនឹងហានិភ័យខ្ពស់។ ការសម្រេចចិត្តរបស់មន្រ្ដីជំនាញសុខាភិបាលសហរដ្ឋអាមេរិក នាពេលនេះ ក៏ជាការបើកផ្លូវឲ្យឱសថ Molnupiravia សម្រាប់បង្កើនការប្រយុទ្ធប្រឆាំងនឹងវីរុសបំប្លែងថ្មី ជាពិសេស វីរុស Omicron ។

គណៈកម្មាធិការក្រុមអ្នកជំនាញសុខាភិបាល នៃរដ្ឋបាលចំណីអាហារ និងឱសថអាមេរិក ហៅកាត់ FDA បានបោះឆ្នោតអនុម័តផ្ដល់អនុសាសន៍ខាងលើ ក្នុងសំឡេងគាំទ្រ១៣សំឡេង ទល់នឹងសំឡេងប្រឆាំង១០។ FDAបានបើកកិច្ចប្រជុំមួយ កាលពីថ្ងៃអង្គារ ទី៣០ ខែវិច្ឆិកា ហើយគេរំពឹងថា នឹងអនុញ្ញាតឱ្យប្រើក្នុងគ្រាបន្ទាន់ សម្រាប់ថ្នាំគ្រាប់ Molnupiravia សម្រាប់លេបព្យាបាលជំងឺកូវីដ-១៩ ក្នុងពេលដ៏ឆាប់ៗខាងមុខនេះ។

ថ្នាំលេប Molnupiravir បង្កើតឡើង ដោយក្រុមហ៊ុនផលិតឱសថ Merck មានមូលដ្ឋាន នៅលើទឹកដីសហរដ្ឋអាមេរិក ប៉ុន្ដែចក្រភពអង់គ្លេស ក្លាយជាប្រទេសដំបូងគេបង្អង់ បានអនុម័តឲ្យប្រើប្រាស់ថ្នាំគ្រាប់នេះ សម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩។ ស្របគ្នានេះដែរ ក្រសួងសុខាភិបាលសាធារណៈថៃ ក៏បានចុះកិច្ចព្រមព្រៀងទិញថ្នាំគ្រាប់ Molnupiravir ចំនួន ៥០ ០០០ប្រអប់ ពីក្រុមហ៊ុន Merck ។ នៅក្នុងមួយប្រអប់ នៃថ្នាំលេខាងលើនេះ មានចំនួន៤០គ្រាប់ ហើយអ្នកជំងឺនឹងលេបចំនួន៤គ្រាប់ម្ដង ក្នុងរយៈពេលរៀងរាល់១២ម៉ោងម្ដង ហើយលេបចំនួន៥ថ្ងៃ៕ រក្សាសិទ្ធិដោយ ៖ សារាយSN

spot_img
×