Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

WHO ប្រាប់កុំឲ្យភ័យស្លន់ស្លោ ពីវីរុសកូវីដ-១៩បំប្លែងខ្លួនថ្មី Omicron

spot_img

បរទេស៖ រហូតមកដល់ពេលនេះ អ្នកវិទ្យាសាស្រ្ដរបស់អង្គការសុខភាពពិភពលោក ហៅកាត់ WHO បានបញ្ជាក់ថា ពិភពលោក នឹងមិនគួរភ័យស្លន់ស្លោ អំពីវីរុសបំប្លែងខ្លួនថ្មីនេះទេ។

លោកស្រីវេជ្ជបណ្ឌិត Soumya Swaminathan អ្នកវិទ្យាសាស្រ្ដរបស់អង្គការសុខភាពពិភពលោក បានថ្លែងទៅកាន់សន្និសីទ កាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២១ ថា ស្ថានភាព បច្ចុប្បន្ននេះ ខុសគ្នាខ្លាំង កាលពីឆ្នាំមុន។ ដូច្នេះ ពិភពលោក មិនគួរភ័យខ្លាច នឹងវីរុសកូវីដ-១៩បំប្លែងខ្លួនថ្មី Omicron ប៉ុន្ដែយើងគួរតែត្រៀមខ្លួន ដើម្បីទប់ទល់នឹងវីរុសប្រភេទនេះ។

វីរុសកូវីដ-១៩បំប្លែងខ្លួនថ្មី Omicron ត្រូវបានគេរកឃើញឆ្លង នៅក្នុងប្រទេសជិត៤០។ ប៉ុន្ដែគេមិនទាន់ច្បាស់ ថាតើវីរុសកូវីដ-១៩បំប្លែងខ្លួនថ្មី Omicron នេះ អាចឆ្លងលឿន ហើយអាចប្រឆាំងនឹងវ៉ាក់សាំងដែរឬទេ។

លោកស្រីវេជ្ជបណ្ឌិត Swaminathan បានប្រាប់ដល់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ ថា «វីរុសបំប្លែងខ្លួនថ្មីនេះ អាចចម្លងលឿន» ដោយសំអាងលើទិន្នន័យ មកពីអ្នកវិទ្យាសាស្រ្ដរបស់អាហ្រ្វិកខាងត្បូង។ វីរុសនេះ អាចក្លាយជាជំងឺលេចធ្លោ នៅទូទាំងពិភពលោក បើទោះជាវាពិបាកក្នុងការទស្សន៍ទាយក៏ដោយ។ លោកស្រីបានបន្ថែមថា បច្ចុប្បន្នវីរុសកូវីដ-១៩បំប្លែងខ្លួន Delta មានចំនួន៩៩ភាគរយ នៃករណីឆ្លង នៅទូទាំងពិភពលោក។

លោកស្រីវេជ្ជបណ្ឌិត បានបន្ថែមថា «យើងត្រូវតែត្រៀមខ្លួន និងប្រុងប្រយ័ត្ន ប៉ុន្ដែកុំភ័យស្លន់ស្លោនឹងវីរុសកូវីដ-១៩បំប្លែងខ្លួនថ្មីនេះ ព្រោះយើងស្ថិតក្នុងស្ថានភាពខុសគ្នា ពីមួយឆ្នាំមុន»៕ រក្សាសិទ្ធិដោយ ៖ សារាយSN

spot_img
×