Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វៀតណាម ក្លាយជាប្រទេសនាំចេញកសិកម្ម ដ៏ធំមួយរបស់ពិភពលោក

spot_img

រដ្ឋធានីហាណូយ ៖ បច្ចុប្បន្ន វៀតណាម បាននាំចេញផលិតកសិកម្មឈានមុខគេមួយ នៅលើពិភពលោក រួមមាន អង្ករ កាហ្វេ គ្រាប់ស្វាយចន្ទី និងផលិតផលកសិកម្មផ្សេងៗទៀត។

សារព័ត៌មាន Vietnam Net បានចេញផ្សាយ កាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២១ ថា រហូតមកដល់ពេលនេះ វៀតណាម បាននាំចេញអង្ករ ជាង៦លានតោន ក្នុងមួយឆ្នាំ ឬស្មើនឹងជិត១០ភាគរយ នៃការនាំចេញអង្កររបស់ពិភពលោក។ វៀតណាម ឈរនៅលំដាប់លេខ៣ នៃប្រទេសនាំអង្ករចេញដ៏ធំបំផុត នៅលើពិភពលោក បន្ទាប់ពីឥណ្ឌា និង ថៃ។ បច្ចុប្បន្ន វៀតណាមក្លាយជាប្រទេសចូលរួមចំណែក យ៉ាងសំខាន់ដល់សន្ដិសុខស្បៀងអាហាររបស់ពិភពលោក។

ជាមួយនឹងបរិមាណ នៃការនាំចេញវិស័យកសិកម្មនេះ វៀតណាម ក្លាយជាអ្នកនាំចេញគ្រាប់ស្វាយចន្ទី និង ម្រេចឈានមុខគេ និងក្លាយជាប្រទេសនាំចេញកាហ្វេដ៏ធំបំផុតលំដាប់ទីពីរ បន្ទាប់ពីប្រែសប្រេស៊ីល។ វៀតណាម ក្រោយជាប្រទេសនាំចេញអាហារសមុទ្រ បន្លែ និង ផលិតផលឈើលំដាប់មួយ នៅលើពិភពលោក។ បើតាមទិន្នផលកសិកម្មសរុបរបស់វៀតណាម គឺប្រហែលពាក់កណ្ដាល ត្រូវបាននាំចេញ ហើយរកបានប្រាក់ចំណូល ជាង៤០ពាន់លានដុល្លារសហរដ្ឋអាមេរិក ក្នុង១ឆ្នាំ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅថ្មីៗនេះ៕ រក្សាសិទ្ធិដោយ ៖ សារាយSN

spot_img
×