Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រធានាធិបតីអាមេរិក ព្រមានរុស្ស៊ី មិនទទួលស្គាល់ការកំណត់ បន្ទាត់ក្រហមណាមួយដល់អ៊ុយក្រែន

spot_img

រដ្ឋធានីវ៉ាស៊ីនតោន ៖ ក្រោយពេលក្រុមស៊ើបការណ៍សម្ងាត់របស់សហរដ្ឋអាមេរិក ព្រួយបារម្ភពីរុស្ស៊ី រៀបចំគម្រោងវាយលុយចូលប្រទេសអ៊ុយក្រែនោះមក ប្រធានធិបតីសហរដ្ឋអាមេរិក បានព្រមានថា លោកនឹងមិនទទួលស្គាល់បន្ទាត់ក្រហម កំណត់ដោយរដ្ឋាភិបាលទីក្រុងមូស្គូ ។

សារព័ត៌មាន BBC បានចេញផ្សាយ នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២១ ថា លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក បានបញ្ជាក់បានប្រាប់ដល់ក្រុមអ្នកសារព័ត៌មាន ថា លោករំពឹងថា នឹងមានការពិភាក្សាដ៏យូរជាមួយមេដឹកនាំរុស្ស៊ី ហើយលោកបានព្រមានថា លោកនឹងមិន«ទទួលយកបន្ទាត់ក្រហមរបស់នរណាម្នាក់» នោះទេ។ លោកនឹងធ្វើឲ្យកាន់តែលំបាក សម្រាប់រុស្ស៊ី ក្នុងការឈានពានប្រទេសជិតខាង (អ៊ុយក្រែន) ។

បណ្ដាញផ្សព្វផ្សាយអាមេរិក បានរាយការណ៍ថា ក្រុមស៊ើបការណ៍សម្ងាត់របស់សហរដ្ឋអាមេរិក បានភ័យខ្លាច ពីការឈ្លានពានរបស់រុស្ស៊ី អាចនឹងកើតឡើង នៅដើមឆ្នាំ២០២២។ រីឯអ៊ុយក្រែន បានអះអាងថា រុស្ស៊ី បានបង្កើនកងទ័ពទៅកាន់ព្រំដែន កើនដល់ ៩៤ ០០០នាក់។

លោក Sergey Lavrov រដ្ឋមន្រ្ដីក្រសួងការបរទេសរុស្ស៊ី កាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២១ បានបញ្ជាក់ ថា សហរដ្ឋអាមេរិក បានគំរាមកំហែងពីការដាក់ទណ្ឌកម្មជាថ្មី មកលើរុស្ស៊ី ក្រោយពេលជំនួបរបស់គាត់ជាមួយនឹងលោក Antony Blinken រដ្ឋមន្រ្ដីក្រសួងការបរទេសសហរដ្ឋអាមេរិក។

ការធ្វើអត្ថាធិប្បាយរបស់លោក ចូ បៃដិន បានកើតឡើង ក្រោយពេលសារព័ត៌មាន Washington Post បានរាយការណ៍ថា ក្រុមស៊ើបការណ៍សម្ងាត់របស់សហរដ្ឋអាមេរិក មានការព្រួយបារម្ភថា វិមានក្រឹមឡាំងរបស់ប្រធានាធិបតីរុស្ស៊ី កំពុងតែរៀបចំការវាយលុយជាច្រើនសមរភូមិ នៅដើមឆ្នាំ២០២២ ដោយមានកងទ័ពចូលរួម រហូតដល់ ១៧៥ ០០០នាក់។

ភាពតានតឹង រវាងរុស្ស៊ី និងអ៊ុយក្រែន មិនមែនជារឿងថ្មីនោះទេ។ ជម្លោះនេះ បានកើតឡើង ក្នុងឆ្នាំ២០១៤ ដោយសាររុស្ស៊ីបានដាក់បញ្ចូលឧបទ្វីបគ្រីមៀ (Crimean) របស់អ៊ុយក្រែន ទៅជាដែនដីរបស់ខ្លួន។ ស្របពេលន រុស្ស៊ីបានបំផុសឲ្យចាប់ផ្តើមគាំទ្រការបះបោរបំបែកខ្លួន នៅភាគខាងកើតអ៊ុយក្រែន រហូតមានការវាយប្រយុទ្ធគ្នាយ៉ាងខ្លាំង បណ្ដាលឲ្យមនុស្ស ប្រហែល ១៤ ០០០នាក់ បាត់បង់ជីវិត៕ រក្សាសិទ្ធិដោយ ៖ សារាយSN

spot_img
×