Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឆេះកម្ទេចក្រណាត់ ក្នុងសិប្បកម្ម ខណៈជាងដែកកំពុងផ្សារដែក ធ្លាក់ផ្កាភ្លើង បង្កឲ្យមានការភ្ញាក់ផ្អើល

spot_img

ភ្នំពេញ ៖ ករណីអគ្គិភ័យឆាបឆេះកម្ទេចក្រណាត់ ក្នុងសិប្បកម្មមួយកន្លែង បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ច ចុះទៅជួយអន្តរាគមន៍ភ្លាមៗ ទាន់ពេលវេលា។

ហេតុការណ៍បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៩ និង ៤០ នាទីព្រឹកថ្ងៃទី ៤ខែធ្នូ ឆ្នាំ ២០២១ ស្ថិតនៅត្រង់ចំណុចសិប្បកម្មផលិតក្រដាសមួយកន្លែង នៅភូមិតាឡីសង្កាត់ដង្កោ ខណ្ឌដង្កោ។

ម្ចាស់សិប្បកម្មមានឈ្មោះ ឡាយ សុខ អាយុ ៤៦ឆ្នាំស្នាក់នៅកន្លែងកើតហេតុ ។

បើតាមប្រភពព័ត៌មានពីម្ចាស់សិប្បកម្ម បានឲ្យដឹងថា មុនពេលកើតហេតុ គាត់បានហៅជាងផ្សារដែក ប្រមាណជា ៥ ទៅ ៦ នាក់ មកផ្សារជញ្ជាំងដែលខូចខាត ហើយពេលដែលកំពុងទៅផ្សារ ស្រាប់តែជាងមិនបានប្រយ័ត្នក៏បានធ្លាក់ផ្កាភ្លើង មកលើកទ្ទេចក្រណាត់ ដែលនៅខាងក្រោមក៏បានឆាប់ឆេះផ្សែងហ៊ុយ ពេលនោះរូបគាត់ក៏បានទំនាក់ទំនង ទៅសមត្ថកិច្ចដើម្បីចុះមកជួយអន្តរាគមន៍។

ក្រោយពីទទួលបានព័ត៌មានថា មានអគ្គិភ័យបានឆេះកម្ទេចក្រណាត់នៅសិប្បកម្ម សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោ ក៏បានរាយការណ៍ទៅខាងរថយន្តពន្លត់អគ្គិភ័យ របស់ស្នងការរាជធានីភ្នំពេញ ដែលប្រចាំការនៅសាលាខណ្ឌដង្កោ បានចុះទៅដល់ទីតាំងកន្លែងកើតហេតុ ចំនួន ៣ គ្រឿង បានធ្វើការបា.ញ់ពន្លត់អគ្គិភ័យខាងលើអស់ទឹកចំនួន២គ្រឿង ទើបរលត់ទៅវិញជាស្ថាពរ។

សមត្ថកិច្ចជំនាញនៃការិយាល័យពន្លត់អគ្គិភ័យ ស្នងការរាជធានីភ្នំពេញ បានបញ្ជាក់ថា មូលហេតុដែលឲ្យមានអគ្គិភ័យឆាបឆេះនេះ គឺមកពីជាងផ្សារដែក មិនប្រយ័ត្នធ្វើឲ្យធ្លាក់លើផ្កាភ្លើង ទៅលើកម្ទេចក្រណាត់ ដែលនៅខាងក្រោម ហើយក៏បានឆាបឆេះបែបនេះ។

សូមបញ្ជាក់ថា អគ្គិភ័យខាងលើ មិនបង្កឲ្យមានអ្នកណារងរបួសទេ ហើយក៏មិនរាលដាលឆេះ ដល់ផ្ទះជិតខាងនោះទេ។ ខូចខាតតែកម្ទេចក្រណាត់មួយចំនួនតែប៉ុណ្ណោះ៕ រក្សាសិទ្ធិដោយ ៖ សួង សាម

spot_img
×