Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្ទុះភ្នំភ្លើង Semeru ជះកម្ទេចផេះក្ដៅ គ្របលើភូមិជាច្រើន របស់ឥណ្ឌូនេស៊ី ស្លា.ប់យ៉ាងតិច១៤នាក់

spot_img

រដ្ឋធានីហ្សាការតា ៖ ភ្នំភ្លើង Semeru បានផ្ទុះឡើង ហើយជះកម្ទេចផេះក្ដៅ គ្របដណ្ដប់ទៅលើភូមិជាច្រើន បណ្ដាលឲ្យមនុស្សយ៉ាងតិច១៤នាក់បាត់បង់ជីវិត និងជិត១០០នាក់ផ្សេងទៀត បានរងរបួស កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២១ នៅកោះជ្វាខាងកើត ប្រទេសឥណ្ឌូនេស៊ី។

សារព័ត៌មាន BBC បានចេញផ្សាយ នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១ ថា អាជ្ញាធរគ្រប់គ្រងគ្រោះអាសន្នឥណ្ឌូនេស៊ី បានអះអាងថា មនុស្ស១៤នាក់ បានស្លា.ប់ និង ជិត១០០នាក់ផ្សេងទៀត បានរងរបួស។

ទីភ្នាក់ងារជាតិប្រយុទ្ធប្រឆាំងនឹងគ្រោះមហន្ដរាយ (BNPB) របស់ឥណ្ឌូនេស៊ី បានចេញសេចក្ដីប្រកាសព័ត៌មាន កាលពីថ្ងៃអាទិត្យ ទី៥ ខែធ្នូ ថា មនុស្ស យ៉ាងតិច១៤នាក់ បានបាត់បង់ជីវិត ក្រោយបន្ទុះភ្នំភ្លើងខាងលើ។ ចំណែមនុស្ស៩៨នាក់ផ្សេងទៀត បានរងរបួស ក្នុងនោះមានស្រ្តីមានផ្ទៃពោះ២នាក់ ហើយ៩០២នាក់ផ្សេងទៀត ត្រូវបានជម្លៀសទៅកាន់កន្លែងមានសុវត្ថិភាព។

ភ្នំភ្លើង Semeru ជាភ្នំខ្ពស់ជាងគេ នៅកោះជ្វា កាលពីថ្ងៃសៅរ៍ ទី៤ ខែធ្នូ បានផ្ទុះឡើង ដោយជះផេះក្ដៅយ៉ាងក្រាស់ឡើងទៅលើអាកាស ហើយគ្របដណ្តប់ភូមិជាច្រើន នៅជុំវិញនោះ។ ឥណ្ឌូនេស៊ី មានភ្នំភ្លើងសកម្ម សរុបជិត១៣០កន្លែង។ ភ្នំភ្លើង Semeru នេះ ធ្លាប់ផ្ទុះឡើងម្តងរួចមកហើយ កាលពីខែមករា ឆ្នាំ២០២១ ប៉ុន្តែវាមិនបានបង្កឲ្យរងគ្រោះថ្នាក់ដល់មនុស្សណាម្នាក់នោះឡើយ៕ រក្សាសិទ្ធិដោយ ៖ សារាយSN

spot_img
×