Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចៅហ្វាយក្រុងញូវយ៉ក ចេញបញ្ជាឲ្យពលរដ្ឋរបស់ខ្លួន ត្រូវតែចាក់វ៉ាក់សាំង

spot_img

រដ្ឋធានីវ៉ាស៊ីនតោន ៖ ស្របពេលការចាកចេញ ពីតំណែងជាអភិបាលក្រុងញូវយ៉ក កាន់តែខិតចូលមកដល់ផងនោះ លោក Bill de Blasio បានចេញបទបញ្ជាមួយ ជំរុញឲ្យអ្នករស់នៅទីក្រុងញូវយ៉កទាំងអស់ ត្រូវតែចាក់វ៉ាក់សាំង ទាំងអស់គ្នា ហើយផែនការនេះ នឹងចូលជាធរមាន នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១។

សារព័ត៌មាន BBC បានចេញផ្សាយ នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២១ ថា លោក Bill de Blasio អភិបាលក្រុងញូវយ៉ក បានប្រកាសថា អ្នកក្រុងញូវយ៉កទាំងអស់ នឹងត្រូវតែចាក់វ៉ាក់សាំង ប្រសិនបើពួកគេចង់ទៅធ្វើការងារបន្ដទៀត។

លោក Bill de Blasio អភិបាលក្រុងញូវយ៉ក បានប្រាប់ដល់សារព័ត៌មាន MSNBC ថា និយោជក នៃវិស័យសាធារណៈទាំងអស់ បានចាក់វ៉ាក់សាំងរួចរាល់ហើយ។ ឥឡូវ យើង នឹងត្រូវបន្ដពង្រីកទៅដល់បុគ្គលិកវិស័យឯកជនទាំងអស់បន្ដទៀត។ គោលនយោបាយនេះ នឹងចូលជាធរមាន នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១។

លោក Bill de Blasio អភិបាលក្រុងញូវយ៉ក ដែលនឹងត្រូវចាកចេញពីតំណែង នៅចុងខែធ្នូនេះ បានបញ្ជាក់ថា «យើងនៅក្នុងទីក្រុងញូវយ៉ក បានសម្រេចចិត្ត ធ្វើការងារនេះមុនគេ។ យើងរកឃើញវីរុសបំប្លែងខ្លួនថ្មី Omicron ជាករណីថ្មីមួយ ហើយវានឹងប្រកួតប្រជែងថ្មីជាមួយនឹងវីរុស Delta ដែលយើងកំពុងតែប្រឈម» ។

លោក Bill de Blasio អភិបាលក្រុងញូវយ៉ក បន្ដថា ទីក្រុងញូវយ៉ក នឹងក្លាយជាទីក្រុងដំបូងគេរបស់សហរដ្ឋអាមេរិក ផ្ដល់វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ-១៩ដល់បុគ្គលិកវិស័យឯកជន ដែលប៉ះពាល់ដល់ការងារ ប្រហែល ១៨៤ ០០០។ រីឯអត្រា នៃការចាក់វ៉ាក់សាំង បានកើនឡើង ឆ្លើយតបទៅនឹងគោលនយោបាយនេះ៕ រក្សាសិទ្ធិដោយ ៖ សារាយSN

spot_img
×