Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលាការនៃរបបយោធាមីយ៉ាន់ម៉ា កាត់ទោសលោកស្រី អ៊ោង សាន់ស៊ូជី ដាក់ពន្ធនាគារ២ឆ្នាំ

spot_img

រដ្ឋធានីណៃពិដោរ ៖ ចាប់តាំងពីរដ្ឋប្រហារយោធា រឹបអូសអំណាច ពីរដ្ឋាភិបាលស៊ីវិល នៃប្រទេសមីយ៉ាន់ម៉ានោះមក តុលាការ នៃរបបសឹកនេះ កាលពីថ្ងៃទី៦ ខែធ្នូ បានសម្រេចកាត់ទោសលោកស្រី ជាលើកដំបូង នៅក្នុងសំណុំរឿងជាច្រើនករណី ដែលបង្កើតឡើង ដោយពួកឧត្ដមសេនីយ៍យោធា។

សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១ ថា តុលាការ នៃរបបសឹកមីយ៉ាន់ម៉ា ឬភូមា កាលពីថ្ងៃទី៦ ខែធ្នូ បានរកឃើញពីទោសកំហុសរបស់មេបក្សជាប់ឆ្នោត លោកស្រី Aung San Suu Kyi ដែលត្រូវបានបណ្ដេញពីតំណែង ដោយពួកឧត្តមសេនីយ៍យោធា នៅក្នុងការធ្វើរដ្ឋប្រហារមួយ កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១។ តុលាការ នៃរបបយោធា បានសម្រេច ដាក់ទោសលើលោកស្រី ឱ្យជាប់គុក រយៈពេល២ឆ្នាំ។

បណ្ដាញទូរទស្សន៍របស់រដ្ឋ បានរាយការណ៍ថា លោកស្រី Aung San Suu Kyi ដែលត្រូវរបបយោធាកាត់ទោស កាលពីថ្ងៃទី៦ ខែធ្នូ គឺមុនដំបូង ដាក់ទោស រយៈពេល៤ឆ្នាំ។ ប៉ុន្ដែការកាត់ទោសនេះ បានបន្ថយមកវិញ ក្រោយពេលមានការលើកលែងទោស ពីមេដឹកនាំរដ្ឋប្រហារ និងមេទ័ពកំពូល លោកឧត្ដមសេនីយ៍ Min Aung Hlaing ។

ជាមួយគ្នានេះ លោក Win Myint ប្រធានាធិបតីមីយ៉ាន់ម៉ា ក៏ត្រូវបានកាត់ទោសឲ្យជាប់គុក រយៈពេល៤ឆ្នាំ ខណៈតុលាការ នៃរបសឹកមីយ៉ាន់ម៉ា បានប្រកាសសាលក្រមជាលើកដំបូងរបស់ខ្លួន ក្នុងសំណុំរឿងជាច្រើនករណី ប្រឆាំងនឹងលោកស្រី អ៊ោង សាន់ ស៊ូជី (Aung San Suu Kyi) និង មន្រ្ដីជាន់ខ្ពស់ នៃរដ្ឋាភិបាលស៊ីវិលផ្សេងទៀត ដែលត្រូវបានពួកឧត្ដមសេនីយ៍យោធាទម្លាក់ពីតំណែង នៅក្នុងរដ្ឋប្រហារ កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១។

ក្រោយពេលមានអំពើរដ្ឋប្រហារនោះ ពួកយោធាបានសម្លាប់ក្រុមអ្នកតវ៉ាជាង ១ ២០០នាក់។ រីឯក្រុមអ្នកប្រឆាំងរាប់ពាន់នាក់ផ្សេងទៀត ត្រូវបានជាប់ខ្លួន។ ដោយឡែក ប្រជាពលរដ្ឋរាប់ម៉ឺននាក់ផ្សេងទៀត បានរត់ចោលផ្ទះសម្បែង ហើយខ្លះរត់ទៅចូលរួមចលនាតស៊ូ ប្រឆាំងនឹងរបបយោធារបស់លោកឧត្ដមសេនីយ៍ មីន អ៊ោងឡាំង៕ រក្សាសិទ្ធិដោយ ៖ សារាយSN

spot_img
×