Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រធានាធិបតីសហរដ្ឋអាមេរិក ព្រមាន ពូទីន ពីការដាក់ទណ្ឌ.កម្មប្រឆាំងនឹងរុស្ស៊ី

spot_img

រដ្ឋធានីវ៉ាស៊ីនតោន ៖ ស្របពេលមានសេចក្ដីរាយការណ៍ អំពីគម្រោងរបស់រុស្ស៊ី លើកទ័ពចូលឈ្លានពានអ៊ុយក្រែន នៅដើមឆ្នាំ២០២២ខាងមុខនេះ ប្រធានាធិបតីសហរដ្ឋអាមេរិក បានព្រមានដល់ប្រធានាធិបតីរុស្ស៊ី អំពីផលវិបាកយ៉ាងធ្ងន់ធ្ងរ អាចនឹងកើតមានដល់រដ្ឋាភិបាលទីក្រុងមូស្គូ និង ធនាគារធំៗរបស់ប្រទេសនេះ។

ទីភ្នាក់ងារសារព័ត៌មាន Reuters បានចេញផ្សាយ កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២១ ថា លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក បានព្រមានដល់លោក វ៉្លាឌីមៀរ ពូទីន ប្រធានាធិបតីរុស្ស៊ី នៅក្នុងសន្និសីទមួយ តាមប្រព័ន្ធវីដេអូ កាលពីថ្ងៃអង្គារ ទី៧ ធ្នូ ថា រុស្ស៊ី និង ធនាគាររបស់ប្រទេសនេះ នឹងប្រឈមមុខនឹងទណ្ឌ.កម្មសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ ប្រសិនបើរដ្ឋាភិបាលទីក្រុងមូស្គូ បញ្ជាឲ្យលើកកងទ័ព ចូលឈ្លានពានលើទឹកដីអ៊ុយក្រែន។

មន្រ្ដីសហរដ្ឋអាមេរិក បានបញ្ជាក់ថា សហរដ្ឋអាមេរិក នឹងដាក់ទណ្ឌ.កម្មទៅលើធនាគារធំៗរបស់រុស្ស៊ី និង រដ្ឋាភិបាលទីក្រុងមូស្គូ ក្នុងការប្តូររូបិយប័ណ្ណ ទៅជាប្រាក់ដុល្លារអាមេរិក និង រូបិយប័ណ្ណផ្សេងទៀត។ ទណ្ឌកម្មនេះ មានគោលបំណងរារាំងដល់លោក វ៉្លាឌីមៀរ ពូទីន ប្រធានាធិបតីរុស្ស៊ី ក្នុងការប្រើប្រាស់កងទ័ព រាប់ម៉ឺននាក់ ដែលកំពុងតែបោះមូលដ្ឋានយោធា នៅជិតព្រំដែនអ៊ុយក្រែន។

ទោះជាយ៉ាងណា លោក Dmitry Peskov អ្នកនាំពាក្យ នៃវិមានក្រឹមឡាំងរបស់ប្រធានាធិបតីរុស្ស៊ី បានបញ្ជាក់ថា «យើង កំពុងតែស្វែងរកទំនាក់ទំនងល្អជាមួយសហរដ្ឋអាមេរិក។ រុស្ស៊ីមិនមានគោលបំណង វាយប្រហារទៅលើអ្នកណានោះឡើយ។ ប៉ុន្ដែរុស្ស៊ីមានបន្ទាត់ក្រហមរបស់ខ្លួន ប្រសិនបើអ្នកណាម្នាក់រំលោភមកលើ រុស្ស៊ីនឹងត្រូវតែការពារ»។

លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក កាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១ បានជួបពិភាក្សា អំពីផែនការដាក់ទណ្ឌកម្មរបស់ខ្លួនជាមួយនឹងសម្ពន្ធមិត្តអឺរ៉ុប។ ជាមួយគ្នានេះ ប្រធានាធិបតីសហរដ្ឋអាមេរិក ក៏ចង់ស្វែងរកគោលជំហរដ៏រឹងមាំរួមគ្នា ក្នុងកិច្ចការពារបូរណភាពទីកដី និងអធិបតេយ្យភាពរបស់ប្រទេសអ៊ុយក្រែន ផងដែរ៕រក្សាសិទ្ធិដោយ ៖ សារាយSN

spot_img
×