Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្រ្ដីជាន់ខ្ពស់ WHO ប្រាប់ថា វ៉ាក់សាំងបច្ចុប្បន្ន អាចប្រឆាំងនឹងវីរុសបំប្លែងខ្លួនថ្មី Omicron

spot_img

បរទេស ៖ រហូតមកដល់ពេលនេះ បណ្ដាប្រទេសនានា នៅលើពិភពលោកតែងតែព្រួយបារម្ភ អំពីការលេចឡើង នៃវីរុសបំប្លែងខ្លួនថ្មី Omicron ដែលរកឃើញដំបូង នៅក្នុងប្រទេសអាហ្វ្រិកខាងត្បូង ប៉ុន្ដែ មន្រ្ដីជាន់ខ្ពស់របស់អង្គការសុខភាពពិភពលោក (WHO) បានបញ្ជាក់ថា វ៉ាក់សាំងគ្រប់ប្រភេទ ដែលមានស្រាប់ ក្នុងពេលសព្វថ្ងៃនេះ អាចប្រឆាំងនឹងវីរុសកូវីដ-១៩បំប្លែងខ្លួនថ្មីនេះបាន។

សារព័ត៌មាន BBC បានចេញផ្សាយ កាលពីព្រឹក ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១ ថា មន្រ្ដីជាន់ខ្ពស់របស់អង្គការសុខភាពពិភពលោក (WHO) បានថ្លែងថា វ៉ាក់សាំងគ្រប់ប្រភេទ ដែលមានស្រាប់ នាពេលបច្ចុប្បន្ន ក៏នៅតែមានប្រសិទ្ធភាពខ្ពស់ អាចការពារមនុស្ស ដែលឆ្លងវីរុសបំប្លែងខ្លួនថ្មី Omicron បានដដែល។ បើតាមការធ្វើតេស្តមន្ទីរពិសោធន៍ដំបូង ចំពោះវីរុសបំប្លែងខ្លួន នៅក្នុងប្រទេសអាហ្វ្រិកខាងត្បូង បង្ហាញថា វីរុសបំប្លែងខ្លួនថ្មីនេះ អាចគេចផុត ពីផ្នែកខ្លះ នៃវ៉ាក់សាំង Pfizer ។

លោកវេជ្ជបណ្ឌិត Mike Ryan ប្រធានគ្រោះអាសន្នរបស់អង្គការ WHO បានបញ្ជាក់ថា មិនមានសញ្ញាណាមួយ ដែលបង្ហាញថា វីរុសកូវីដ-១៩បំប្លែងខ្លួនថ្មី Omicron អាចគេចផុតពីវ៉ាក់សាំង ខ្លាំងជាងវីរុសបំប្លែងខ្លួនផ្សេងទៀតនោះឡើយ។ ទោះជាយ៉ាងណា រហូតមកដល់ពេលនេះ យើងមានវ៉ាក់សាំង ដែលមានប្រសិទ្ធភាពខ្ពស់ជាច្រើនប្រភេទ ហើយបង្ហាញពីប្រសិទ្ធភាពរបស់វា អាចប្រឆាំងនឹងវីរុសបំប្លែងខ្លួនថ្មីគ្រប់ប្រភេបានទ។
បើតាមទិន្នន័យដំបូង បានណែនាំ ថា Omicron មិនធ្វើឱ្យអ្នកឆ្លង ធ្លាក់ខ្លួនឈឺធ្ងន់ ខ្លាំងជាងវីរុស Delta និង វីរុសបំប្លែងខ្លួនថ្មីផ្សេងៗទៀតនោះដែរ។ ប្រសិនបើមានបញ្ហាណាមួយកើតឡើង គឺទិសដៅរកទៅការឈឺធ្ងន់ មានចំនួនតិចទេ។

ជាមួយគ្នានេះ អ្នកនាំពាក្យរបស់លោក Boris Johnson នាយករដ្ឋមន្រ្ដីចក្រភពអង់គ្លេស បានបញ្ជាក់ថា សញ្ញាដំបូងបង្ហាញថា Omicron អាចឆ្លងលឿនជាងវីរុស Delta បច្ចុប្បន្ន។ ប៉ុន្ដែសមត្ថភាពរបស់ Omicron ធ្វើឲ្យអ្នកជំងឺធ្លាក់ខ្លួនធ្ងន់ធ្ងរនោះ ក៏នៅមិនទាន់ច្បាស់ដដែល។

លោកវេជ្ជបណ្ឌិត Anthony Fauci ប្រធានទីប្រឹក្សាវេជ្ជសាស្រ្ដរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក និង ជានាយកវិទ្យាស្ថានជាតិ ប្រយុទ្ធនឹងជំងឺអាឡែហ្ស៊ី និង ជំងឺឆ្លង បានបញ្ជាក់ថា ភស្ដុតាងដំបូង បង្ហាញថា Omicron អាចនឹងចម្លងលឿន តែវាមិនអាចបណ្ដាលឲ្យអ្នកជំងឺ ធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរនោះទេ៕រក្សាសិទ្ធិដោយ ៖ សារាយSN

spot_img
×