Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រជាពលរដ្ឋដាក់ពាក្យប្តឹងលោក អាំង សុភា ចៅក្រមតុលាការខេត្តកំពត ទៅរដ្ឋមន្ត្រីក្រសួងយុត្តិធម៌

spot_img

ភ្នំពេញ ៖ ប្រជាពលរដ្ឋបានដាក់ពាក្យប្តឹងលោក អាំង សុភា ចៅក្រមសាលាដំបូងខេត្តកំពត ទៅរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ពាក់ព័ន្ធការអនុវត្តនីតិវិធីដោយលំអៀង ដោយការស្អប់ និងការភ័យខ្លាច។ ហើយប្រជាពលរដ្ឋបានស្នើសុំរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ចុះធ្វើអធិការកិច្ចនៅសំណុំរឿងព្រហ្មទណ្ឌលេខ ៨៣២ ចុះថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០របស់សាលាដំបូងខេត្តកំពត។ ពាក្យបណ្តឹងបានចូលទៅដល់ក្រសួងយុត្តិធម៌កាលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ ខណៈមន្ត្រីជំនាញកំពុងតែពិនិត្យ។

យោងតាមពាក្យបណ្តឹងរបស់ស្ត្រីឈ្មោះ ប៉ុល លក្ខណា អាយុ២៩ឆ្នាំ មានទីលំនៅភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប បានជម្រាបជូនឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ថា : “កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ នាងខ្ញុំបានដាក់ពាក្យស្នើសុំបញ្ចូលសាក្សី និងកោះសាក្សី មកសាលាដំបូងខេត្តកំពត ក្នុងនីតិវិធីវស៊ើបសួរ ដែលមានលោក អាំង សុភា ជាចៅក្រមកាន់សំណុំរឿង ប៉ុន្តែលោកចៅក្រម សុភា មិនបានកោះហៅសាក្សីឈ្មោះ ប៉ុល រដ្ឋា មកសាកសួរនៅដំណាក់កាលស៊ើបសួរតាមការស្នើសុំនោះឡើយ លើសពីនេះ នៅក្នុងបញ្ជីរាយនាមជនដែលទាក់ទិន ចុះថ្ងៃ០៦ ខែកញ្ញា ឆ្នាំ២០២១ របស់លោកក្រម អាំង សុភា ដែលបញ្ចូលសំណុំរឿងលេខ ៨៣២ ចុះថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ ទៅជំនុំជម្រះ ក៏ពុំមានសក្សីឈ្មោះ ប៉ុល រដ្ឋា ដែលនាងខ្ញុំបានស្នើសុំបញ្ចូលក្នុងសំណុំរឿងដែរ”។

ស្ត្រីឈ្មោះ ប៉ុល លក្ខណា បានបន្តថា “ការអនុវត្តនិវិធីរបស់លោកចៅ អាំង សុភា គឺមានចេតនាដោយផ្ទាល់ មានភាពលំអៀង ដោយការស្អប់ និងដោយការភ័យខ្លាច ដោយមានអ្នកមានអំណាចក្នុងប្រព័ន្ធតុលាការបានអន្តរាគមន៍ការពារជនត្រូវចោទឈ្មោះ ម៉ន សុខមាន ទើបធ្វើឲ្យការអនុវត្តនីតិវិធីរបស់លោកចៅក្រម អាំង សុភា មានភាពលំអៀងក្នុងការចាប់ផ្ដើមស៊ើបសួរ មានភាពលំអៀងក្នុងការដោះលែង ជនត្រូវចោទឲ្យនៅក្រៅឃុំបណ្តោះអាសន្ន និងមានភាពលំអៀងក្នុងការបញ្ចូលឯកសារសំណុំរឿងទៅជំនុំជម្រះ។
ភាពលំអៀងរបស់លោកចៅក្រម អាំង សុភា ដែលបានអះអាំងជំនួសជនត្រូវចោទ ដោះលែងជនត្រូវចោទឲ្យនៅក្រៅឃុំ ខណៈដែលជនត្រូវចោទនេះបានគេចវេះមិនចូលឆ្លើយ នៅតុលាការចំនួន០៤លើក និងមានដីកាបង្គាប់ឲ្យនាំខ្លួន ទើបសមត្ថកិច្ចចាប់ខ្លួនជនត្រូវចោទមកតុលាការ និងជាពិសេសលោកចៅក្រម អាំង សុភា មានចេតនាបន្លំបំបាត់សាក្សីឈ្មោះ ប៉ុល រដ្ឋា ដែលនាំឲ្យប៉ះពាល់ និងខូចផលប្រយោជន៍របស់ខ្ញុំយ៉ាងខ្លាំង។ នាងខ្ញុំសូមបញ្ជាក់ថា កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ នាងខ្ញុំបានប្ដឹងលោកចៅក្រម អាំង សុភា មកក្រសួងយុត្តិធម៌ម្តងរួចហើយ ពាក់ព័ន្ធនឹងករណីការអះអាងជំនួសជនត្រូវចោទ និងដោះលែងជនត្រូវចោទឈ្មោះ ម៉ន សុខមាន ដែលបាន ឆបោក ដោយក្លែងឋានៈជាវិស្វករសំណង់ បោកយកប្រាក់ថ្លៃម៉ៅការ សាងសង់ផ្ទះនាងខ្ញុំ សរុបចំនួន៩៧,៩៥៩ ដុល្លារអាមេរិក ប៉ុន្តែក្រសួងយុត្តិធម៌ មិនទាន់មានចំណាត់ការណ៍អ្វីនៅឡើយ ។


អាស្រ័យហេតុដូចបានគោរពជម្រាបជូនខាងលើ សូមឯកឧត្តមរដ្ឋមន្ត្រីមេត្តាពិនិត្យ និងដាក់វិន័យលើលោក អាំង សុភា និងចុះអធិការកិច្ចនៅក្នុងសំណុំរឿងខាងលើ ដើម្បីការពារផលប្រយោជន៍ច្បាប់ និងពង្រឹងកិត្យានុភាពនៃការអនុវត្តនីតិវិធីច្បាប់ ប្រកបដោយយុត្តិធម៌ ដោយក្តីអនុគ្រោះ។

ទាក់ទងករណីនេះ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ មិនអាចសុំការអត្ថាធិប្បាយបានទេ ដោយទូរស័ព្ទចូលមិនមានអ្នកទទួល៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ

spot_img
×