Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្តន្ទាទោសបុរសនីហ្សេរីយ៉ា២នាក់ ដាក់គុកក្នុងម្នាក់ៗ៣០ ឆ្នាំ ជាប់ពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀជាង១គីឡូក្រាម នៅភ្នំពេញ !!

spot_img

ភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី ៧ ខែ ធ្នូ ឆ្នាំ ២០២១ បានប្រកាសសាលក្រម ផ្តន្ទាទោស ជនជាប់ចោទ ជាជនជាតិនីហ្សេរីយ៉ាចំនួន២ នាក់ ដោយសម្រេច ដាក់គុកពួកគេ ក្នុងម្នាក់ៗ កំណត់ ៣០ ឆ្នាំ និងពិន័យជាប្រាក់ចំនួន៦០លានរៀល ក្នុងម្នាក់ៗ ជាប់ពាក់ព័ន្ធការរក្សាទុក និង ជួញដូរគ្រឿងញៀន ចំនួនជាង១គីឡូក្រាម ប្រព្រឹត្តនៅក្នុងសង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីអំឡុងខែ មិថុនា ២០២០ ។

តុលាការរាជធានីភ្នំពេញ ក៏បានសម្រេច ទម្លាក់បទចោទប្រកាន់ទៅលើស្ត្រីជាប់ចោទខ្មែរ ផងដែរ និងបានសម្រេចដោះលែងនាង ឲ្យមានសេរីភាពវិញ ដោយសារតែនាង ពុំមានពិរុទ្ធ ដូចការចោទប្រកាន់ នៅក្នុងអង្គហេតុនេះ។

លោកស៊ិន សុវណ្ណរ័ត្ន ជាប្រធានចៅក្រមប្រឹក្សាជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញបានថ្លែងឲ្យដឹង នៅក្នុងអង្គសវនាការ កាលពីពីថ្ងៃអង្គារ៍ថា ជនជាប់នីហ្សេរីយ៉ាទាំង២នាក់នេះ មានឈ្មោះ Coteh Abul ភេទប្រុស អាយុ ៣៨ ឆ្នាំ និង ម្នាក់ទៀត ឈ្មោះ Ogamimma Igwelin ភេទ ប្រុស អាយុ ៣០ ឆ្នាំ មុខរបរ អ្នកទេសចរ។

ចំណែកឯ ស្ត្រីខ្មែរជាប់ចោទ មានឈ្មោះ ហាន់ លិ អាយុ ២៦ ឆ្នាំ មានមុខរបរ មុនឃាត់ខ្លួន គឺជានារីខារ៉ាអូខេ។

ជនជាប់ចោទទាំង៣នាក់ខាងលើ ត្រូវបានជាប់ចោទពីបទ: រក្សាទុក និងជួញដូរ ដោយខុសច្បាប់ នូវសារធាតុញៀន តាមបញ្ញត្តិមាត្រា ៤០ នៃ ច្បាប់ស្តីពីការគ្រប់គ្រងគ្រឿងញៀន។
ពួកគេ ត្រូវបានឃុំខ្លួន នៅថ្ងៃទី ១០ ខែ តុលា ឆ្នាំ ២០២០៕​ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

spot_img
×