ភ្នំពេញ ៖ មេដឹកនាំគណបក្សខ្មែររួបរួមជាតិ មានជំនឿជឿជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ក្នុងអាណត្តិធ្វើជាប្រធានប្តូរវេនអាស៊ាននាឆ្នាំ២០២២ ខាងមុខនេះ នឹងអាចសម្របសម្រួលដោះស្រាយបញ្ហាវិបត្តិនយោបាយនៅភូមាបាន ពីព្រោះសម្តេចតេជោ ហ៊ុន សែន មានបទពិសោធន៍គ្រប់គ្រាន់ ជាពិសេសគោលនយោបាយឈ្នះឈ្នះរបស់សម្តេច។

លោកញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ បានមានប្រសាសន៍ថា លោកមានសង្ឃឹមថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងអាណត្តិធ្វើជាប្រធានប្តូរវេនអាស៊ាននាឆ្នាំ២០២២ នឹងអាចសម្របសម្រួលដោះស្រាយបញ្ហាវិបត្តិនយោបាយនៅភូមាបាន គឺនឹងត្រូវបានដោះស្រាយបញ្ចប់។ ដោយសារលោកសង្កេតឃើញបទពិសោធន៍កន្លងមករបស់សម្តេចតេជោ ហ៊ុន សែន គឺសម្តេចមានបទពិសោធន៍គ្រប់គ្រាន់នៅក្នុងការដោះស្រាយបញ្ហាជម្លោះវិបត្តិនយោបាយនៅភូមាបាន ជាពិសេសគោលនយោបាយឈ្នះឈ្នះរបស់សម្តេច គឺជាគោលនយោបាយគំរូមួយល្អដែលអាចធ្វើឲ្យភូមាយកទៅពិចារណា ពោលគឺមិនមានអ្នកណាចាញ់ អ្នកណាឈ្នះ ដើម្បីដោះស្រាយបញ្ហាអាចនឹងធ្វើការជាមួយគ្នាឡើងវិញបាន។
លោកញឹក ប៊ុនឆៃ សង្ឃឹមនិងជឿជាក់លើសម្តេចតេជោ ហ៊ុន សែន ជួយសម្របសម្រួលនឹងដោះស្រាយវិបត្តិបញ្ហា នៅភូមាបានល្អប្រសើរឡើងវិញ៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ


