Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្តCRVបើកលឿន ទៅបុ.ករបាំងថ្មពុះចែកទ្រូងផ្លូវ បា.ក់មួយកង់ ចំណែករថយន្តរងការខូចខាតខ្ទេ.ចមួយកំណាត់មុខ

spot_img

ភ្នំពេញ ÷ បុរសម្នាក់បានបើករថយន្តម៉ាកCRVមួយគ្រឿង ក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន បានរេចង្កូតទៅបុ.កនិងរបាំងថ្មពុះចែកទ្រូងផ្លូវ ចំពាក់កណ្ដាលពេញទំហឹង បណ្ដាលឲ្យបាក់មួយកង់ចំណែកឯរថយន្តបង្កវិញ រងការខូចខាតខ្ទេ.ចមួយកំណាត់មុខ សំណាងល្អមិនគ្រោះថ្នាក់ដល់មនុស្ស។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង ៣ និង ២០ នាទីទៀបភ្លឺឈានចូលថ្ងៃទី ៩ ខែធ្នូឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវព្រះនរោត្តម ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឱ្យដឹងថា មុនកើតហេតុ គេបានឃើញបុរសម្នាក់ បើករថយន្តម៉ាកCRV ព៌ណទឹកប្រាក់ខ្មៅ មួយគ្រឿងពាក់ផ្លាកលេខ ភ្នំពេញ 2AV-3785 ធ្វើដំណើរតាមបណ្តោយផ្លូវព្រះនរោត្តម ក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុខាងលើ បានរេចង្កូតទៅបុ.ករបាំងថ្មពុះចែកទ្រូងផ្លូវ ចំពាក់កណ្តាលយ៉ាងពេញទំហឹង បណ្ដាលឲ្យបា.ក់មួយកង់ខ្ទាតទៅផ្លូវម្ខាងទៀត ចំណែករថយន្តវិញ រងការខូចខាតខ្ទេ.ចមួយកំណាត់មុខស្ទើរទាំងស្រុង សំណាងល្អមិនមាននរណាម្នាក់ រងរបួសនោះទេ រងការខូចខាតតែរថយន្ត និងទ្រូងផ្លូវជាទ្រព្យសម្បត្តិរដ្ឋតែប៉ុណ្ណោះ។

ក្រោយកើតហេតុខាងលើ សមត្ថកិច្ចមូលដ្ឋានសហការ ជាមួយនឹងផ្នែកជំនាញចរាចរណ៍ ចុះមកដល់រួចក៏ទំនាក់ទំនង ទៅផ្នែកជំនាញចរាចរណ៍ក្រុង ឱ្យចុះមកវាស់វែងយករថយន្តស្ទូចមកស្ទូច យករថយន្តបង្កខាងលើ ទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ រងចាំដោះស្រាយនៅពេលក្រោយ៕ រក្សាសិទ្ធិដោយ ៖ សា មេត

spot_img