Saturday, August 20, 2022

ជិះម៉ូតូឆ.ក់ទូរសព្ទមួយគ្រឿង បានសម្រេចបម្រុងជិះរត់គេច ត្រូវពលរដ្ឋឃើញទាន់ ដេញវា.យធ្វើឲ្យជនសង្ស័យ ភ័យរត់ចោលម៉ូតូ

spot_img

ភ្នំពេញ ÷ ជនសង្ស័យម្នាក់ជិះម៉ូតូធ្វើសកម្មភាពលូកឆ.ក់កាបូបពីនារីជិះម៉ូតូ២គ្រឿង មានគ្នា៣នាក់ មិនបានសម្រេចរួចបន្តទៅឆ.ក់ទូរសព្ទបាន១គ្រឿង បម្រុងជិះម៉ូតូរត់គេច តែសំណាងមិនល្អបានបុរសកង់បីម្នាក់ ជិះទៅបុកម៉ូតូជនសង្ស័យ បណ្តាលឲ្យដួលរួចដេញវា.យប្រតា.យប្រត.ប់ ធ្វើឲ្យជនសង្ស័យភ័យ រត់ចោលម៉ូតូនៅកន្លែងកើតហេតុ។

ហេតុការណ៍ភ្ញាក់ផ្អើលនេះដែរ បានកើតឡើងកាលពីវេលាម៉ោង ១១និង៣០នាទីយប់ ថ្ងៃទី៨ ខែធ្នូឆ្នាំ២០២១ ចំណុចលើស្ពានអាកាសស្ទឹងមានជ័យ ក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

យោងតាមការបបញ្ជាក់ពីបុរសម្នាក់ ជាម្ចាស់កង់សុំមិនបញ្ចេញឈ្មោះ បានប្រាប់ឲ្យដឹងថា ដំបូងគាត់បានឃើញនារី២នាក់ បានជិះម៉ូតូម៉ាកហុងដាស្គុបពីពណ៌ស មួយគ្រឿងពាក់ផ្លាកលេខ ភ្នំពេញ 1JB-3637 ជិះឌុបគ្នាធ្វើដំណើរចេញពីផ្លូវ២៧១ ទិសដៅពីជើងមកត្បូង រួចជិះកាត់តាមស្ពានអាកាសស្ទឹងមានជ័យ ពេលជិះដល់ពាក់កណ្តាលស្ពាន ស្រាប់តែលេចមុខជនសង្ស័យ ជិះម៉ូតូម៉ាកហុងដាស្គុបពី ពណ៌សពាក់ផ្លាកលេខ ភ្នំពេញ 1BV-4364 ធ្វើដំណើរតាមពីក្រោយក៏ឈោងដៃឆ.ក់ទាញកាបូប តែមិនបានសម្រេចរួចលូកទៅឆ.ក់ទូសព្ទ១គ្រឿងទៀត បានសម្រេចបម្រុងនិងជិះរត់គេចខ្លួន ហើយភ្លាមៗនោះដែរ ក៏មានបុរសជាអ្នករត់កង់បីចិត្តល្អ ឃើញទាន់បានដេ.ញទៅបុ.កម៉ូតូជនសង្ស័យផ្ទប់ ទៅនិងបង្កាន់ដៃស្ពាន បណ្តាលឲ្យដួលរួចដេញវា.យស្រែកចោៗ ឲ្យសមត្ថកិច្ចជួយស្រាប់តែជនសង្ស័យ ភ័យបានរត់គេចខ្លួនចោលម៉ូតូ និងឆ.ក់បានទូរសព្ទមួយគ្រឿង យកទៅតាមផងដែរ ក្រោយមកបានពលរដ្ឋរាយការណ៍ ទៅសមត្ថកិច្ចមូលដ្ឋាន ឲ្យចុះមកជួយអន្តរាគមន៍ភ្លាមៗ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់រួចដឹកយកនារី ជនរងគ្រោះទៅដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្ទឹងមានជ័យ១ ដើម្បីងាយស្រួលតាមរកជនសង្ស័យ និងបក្ខពួកបន្តយកមកចាត់ការទៅតាមច្បាប់ រួចយកម៉ូតូជនសង្ស័យទៅរក្សាទុក នៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្ទឹងមានជ័យទី១ ដើម្បីតាមស្រាវជ្រាវរកជនសង្ស័យបន្ត៕ រក្សាសិទ្ធិដោយ ៖ សា មេត