Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឧទ្ទម្ភាគចក្រមួយគ្រឿង ដឹកមេទ័ពកំពូលឥណ្ឌា ប្រពន្ធ និងមនុស្សរាប់សិបនាក់ ធ្លាក់នៅភាគខាងត្បូងប្រទេស

spot_img

រដ្ឋធានីញូវដេលី ៖ ឧទ្ធម្ភាគចក្រមួយគ្រឿង ដឹកមេទ័ពកំពូលរបស់ឥណ្ឌា ប្រពន្ធរបស់គាត់ និងមនុស្ស១១នាក់ផ្សេងទៀត បានធ្លាក់ កាលពីរសៀល ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១ នៅក្នុងរដ្ឋ Tamil Nadu នាភាគខាងត្បូង ប្រទេសឥណ្ឌា ដោយបានស.ម្លាប់មនុស្សទាំងអស់ នៅក្នុងនោះ។

សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១ ថា ការធ្លាក់ឧទ្ធម្ភាគចក្រយោធាមួយគ្រឿង នៅក្នុងរដ្ឋ Tamil Nadu នោះ បានស.ម្លាប់មនុស្ស ចំនួន១៣នាក់ រួមមានលោកនាយឧត្ដមសេនីយ៍ Bipin Rawat វ័យ៦៣ឆ្នាំ មានតួនាទីជាអគ្គមេបញ្ជាការកងទ័ពឥណ្ឌា ប្រពន្ធរបស់គាត់ និងអ្នករួមដំណើរជាមួយចំនួន១១នាក់ផ្សេងទៀត។

កងទ័ពអាកាសឥណ្ឌា (ហៅកាត់ «IAF») បានបញ្ជាក់ថា លោកឧត្ដមសេនីយ៍ Bipin Rawat វ័យ៦៣ឆ្នាំ ជាអគ្គមេបញ្ជាការកងទ័ពឥណ្ឌា ប្រពន្ធរបស់គាត់ និងមនុស្ស១១នាក់ផ្សេងទៀត បានបាត់បង់ជីវិត នៅក្នុងហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្រយោធា។ ឧបទ្ទវហេតុដ៏រន្ធត់នេះ បានកើតឡើង កាលពីរសៀល ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១ នៅជិតទីក្រុង Coonoor រដ្ឋ Tamil Nadu នាភាគខាងត្បូង ប្រទេសឥណ្ឌា។

ប្រភពព័ត៌មានដដែល បានបន្ដថា ឧទ្ធម្ភាគចក្រ ដែលជួបនឹងគ្រោះថ្នាក់នោះ ជាប្រភេទ Mi-17V5 ផលិត នៅក្នុងប្រទេសរុស្ស៊ី។ ឧទ្ធម្ភាគចក្រ បានចាកចេញពីមូលដ្ឋានកងទ័ពអាកាសឥណ្ឌា ឆ្ពោះទៅកាន់មហាវិទ្យាល័យបុគ្គលិកផ្នែកសេវាការពារជាតិ ហើយក៏ជួបនឹងហេតុការណ៍ដ៏អាក្រក់បែបនេះតែម្ដង។។ ប៉ុន្ដែភ្លាមៗនោះ គេនៅមិនទាន់ដឹង អំពីពីមូលហេតុ នៃការធ្លាក់ឧទ្ធម្ភាគចក្រនេះទេ ហើយមន្រ្ដីជំនាញ កំពុងតែបើកការស៊ើបអង្កេត លើករណីនេះ៕ រក្សាសិទ្ធិដោយ ៖ សារាយSN

spot_img
×