Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចតេជោ ហ៊ុន សែន រៀបចំក្បាលម៉ាស៊ីនគណៈរដ្ឋមន្ត្រីថ្មីមួយ បម្រុងសម្រាប់នាពេលអនាគត រួចហើយ , អ្នកដែលមានអាយុលើសពី៦០ឆ្នាំ នឹងដើរចេញ

spot_img

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន​ បានរៀបចំក្បាលម៉ាស៊ីនគណៈរដ្ឋមន្ត្រីថ្មីមួយ បម្រុងសម្រាប់នាពេលអនាគត បានរៀបចំរួចហើយ ហើយសម្តេចបានលើកឡើងទៀតថា គណៈរដ្ឋមន្រ្តីថ្មីនេះ ជាធនធានល្អ របស់គណបក្សប្រជាជន ដែលមានអាយុក្រោម៦០ឆ្នាំ ហើយផ្ទៃក្នុង របស់គណបក្ស បានឯកភាពគ្នាថា អ្នកដែលមានអាយុលើពី៦០ឆ្នាំឡើង នឹងដើរចេញ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអះអាងជាថ្មីថា ម្សិលមិញ ប្រជុំផ្ទះខ្ញុំរួចស្រេចបាត់ទៅហើយ ខ្ញុំ , ខេង ,ឈុំ , បាញ់ , ម៉ែន សំអន សម្រេចបញ្ជីគណៈរដ្ឋមន្រ្តីរួចបាត់ គណៈរដ្ឋមន្រ្តីបម្រុង ប៉ុន្តែមិនមែនឆ្នាំ២០២៣ , ឆ្នាំ២០២៣ ខ្ញុំនៅតែជាបេក្ខជន ប៉ុន្តែពេលណាមួយគឺជាក់ស្តែង ហើយមាននិរន្តរភាព បន្ទាប់ពីឪវា គឺកូនវា។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ សមាជិក សមាជិកាគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ចូលរួមសន្និបាត ដើម្បីសម្រេចទៅលើបេក្ខភាពបន្តវេនរបស់បក្ស និងក្បាលម៉ាស៊ីនគណៈរដ្ឋមន្រ្តី។

ថ្លែងក្នុងឱកាសអញ្ជើញចុះត្រួតពិនិត្យការដ្ឋានសាងសង់ ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី ស្ថិតនៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៩ ខែធ្នូ ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ដូច្នេះថា៖ ថ្ងៃទី២៤(ខែធ្នូ)នេះប្រកាសឱ្យហើយ ថ្ងៃទី២៤នេះ សមាជិក សមាជិកាគណៈកម្មាធិការកណ្តាល ត្រៀមចូលរួមសន្និបាតគណៈកម្មាធិការកណ្តាល ដែលថ្ងៃទី២៤ ខាងមុខនេះចំថ្ងៃសុក្រ ដើម្បីសម្រេចលើបេក្ខភាពទាំងបេក្ខភាពបន្តវេនទាំងស្អីៗ។ ក្នុងសន្និបាតនោះ នឹងមានការងារមួយចំនួន ដែលគណៈកម្មាធិការកណ្តាលមានការចាំបាច់ដែលត្រូវធ្វើ។

សម្តេចបានបញ្ជាក់ថា យើងនឹងដំណើរការសន្និបាត ខ្ញុំអត់បង្ហាញទេ ក្រៅពីមនុស្សប៉ុន្មាននាក់ គឺគណៈរដ្ឋមន្រ្តីថ្មីមួយ ត្រូវបានត្រៀមរៀបចំរួចហើយ សម្រាប់ពួកក្មេងជំនាន់ក្រោយ ផ្តាំទៅអ្នកឯងទៅ គណៈរដ្ឋមន្រ្តីនេះមានបណ្ឌិតជិតពាក់កណ្តាល ក្រៅពីនោះ អនុបណ្ឌិត។ គណៈរដ្ឋមន្រ្តីថ្មីនេះ ជាធនធានល្អរបស់គណបក្សប្រជាជន ដែលមានអាយុក្រោម៦០ឆ្នាំ ហើយសម្តេចបានបញ្ជាក់ទៀតថា ផ្ទៃក្នុងរបស់គណបក្សបានឯកភាពគ្នាថា អ្នកដែលមានអាយុលើពី៦០ឆ្នាំនឹងដើរចេញ។

បើតាមការបញ្ជាក់បន្ថែមរបស់សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ម្សិលមិញប្រជុំផ្ទះខ្ញុំរួចស្រេចបាត់ទៅហើយ ខ្ញុំ ខេង (សម្តេច ស ខេង) ឈុំ (សម្តេចសាយឈុំ) បាញ់ (សម្តេចទៀ បាញ់) ម៉ែន សំអន សម្រេចបញ្ជីគណៈរដ្ឋមន្រ្តីរួចបាត់ គណៈរដ្ឋមន្រ្តីបម្រុង ប៉ុន្តែមិនមែនឆ្នាំ២០២៣ ឆ្នាំ២០២៣ ខ្ញុំនៅតែជាបេក្ខជន ប៉ុន្តែពេលណាមួយគឺជាក់ស្តែង ហើយមាននិរន្តរភាព ក្រុមហ៊ុននានាកុំបារម្ភ អ្នកធ្វើព្រលានយន្តហោះបន្តធ្វើទៅ វាច្បាស់ណាស់ហើយថា បន្ទាប់ពីឪវា គឺកូនវា៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

spot_img
×