Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ ប្រារព្ធខួបលើកទី ៨០ឆ្នាំ ប្ដេជ្ញាលើកស្ទួយតម្លៃស្ត្រី ខណ:ផ្តល់ហិរញ្ញប្បទានដល់កម្ពុជា ៩០០លានអឺរ៉ូរួចមកហើយ

spot_img

ភ្នំពេញ ៖ ស្ថានទូតបារាំងប្រចាំកម្ពុជា បានរៀបចំពិធីជួបជុំមួយជាឱកាសសម្រាប់សម្ពោធពិព័រណ៍ « សំឡេងស្រ្តី – Women’s Voices» និង ប្រារព្ធខួបលើកទី ៨០ឆ្នាំ របស់ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (ហៅកាត់ AFD) នាល្ងាចថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១ ដែលបានចូលរួមយ៉ាងសកម្មអភិវឌ្ឍន៍កម្ពុជាលើវិស័យជាច្រើននាពេលកន្លងមក និងជួយបណ្ដាប្រទេសជាច្រើននៅលើពិភពលោក ជាពិសេស លើកកម្ពស់តម្លៃស្ត្រី។

ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (ហៅកាត់ AFD) នេះ ត្រូវបានបង្កើតឡើងដោយ លោកឧត្តមសេនីយ៍ ហ្សាល ដឺហ្គោល មេដឹកនាំ កាលពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ១៩៤១ ហើយទីភ្នាក់ងារនេះ បានរក្សាគោលការណ៍មនុស្សធម៌របស់ខ្លួន ក្នុងការងារប្រយុទ្ធប្រឆាំងវិសមភាពនៅក្នុងពិភពលោក និងការប្រែប្រួលបរិស្ថាន។ ក្នុងន័យនេះ អស់រយៈពេលជិតមួយសតវត្ស (៨០ឆ្នាំ) មកហើយ ដែលទីភ្នាក់ងារ AFD បានផ្តល់ការជួយជ្រោមជ្រែងនៅតាមមូលដ្ឋានដល់សកម្មភាពអភិវឌ្ឍ សាមគ្គីភាពនៅគ្រប់ទីកន្លែងនៅលើពិភពលោក។

ចាប់តាំងពីឆ្នាំ១៩៩៣ មក ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) រួមជាមួយស្ថាប័នធំៗ ដែលផ្តល់ហិរញ្ញប្បទានជួយដល់ប្រទេសកម្ពុជាក្រោយពេលចប់ សង្គ្រាមស៉ីវិលនោះ គឺទីភ្នាក់ងារ AFD បានផ្តល់ហិរញ្ញប្បទានប្រមាណ ៩០០លានអឺរ៉ូរួចមកហើយ និងបានផ្តល់ហិរញ្ញប្បទានប្រចាំឆ្នាំជាមធ្យម ១០០លានអឺរ៉ូ ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ដើម្បីអភិវឌ្ឍលើពិសីជាច្រើន និងនៅតែបន្តលើកកម្ពស់សមភាពយេនឌ័រតម្លៃស្ត្រី។

សម្រាប់អាយុកាល៨០ឆ្នាំរបស់ខ្លួន ទីភ្នាក់ងារ AFD មានបំណងបែរឆ្ពោះទៅរកអនាគតជាមួយដៃគូ និងលើកជាសំណួរថា តើយើងចង់កសាងពិភព បែបណានៅឆ្នាំ២១០១? ចំពោះប្រវត្តិសាស្រ្ត និងគម្រោងនានា ដែលបានអនុវត្តក្នុងទសវត្សចុងក្រោយនេះ គឺ ស្ត្រី និងបុរសត្រូវបានផ្លាស់វេនគ្នាដើម្បីជួយជ្រោមជ្រែង និងកសាងរួមគ្នានូវគម្រោងប្រកប ដោយចីរភាព។

បើតាមមន្ត្រីជាន់ខ្ពស់នៃ ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) បានថ្លែងឲ្យដឹងថា អ្វីដែលប្រាកដច្បាស់នោះ គឺថាអនាគតនេះ ការងារទាំងឡាយ នឹងមិនអាចកសាងឡើងដោយគ្មានវត្តមានស្ត្រីចូលរួមនោះឡើយ។ អាស្រ័យហេតុនេះហើយ ទើបទីភ្នាក់ងារ AFD មានបំណងលើកស្ទួយតម្លៃស្ត្រីក្នុងឱកាសនៃការប្រារព្ធខួប៨០ឆ្នាំរបស់ខ្លួននេះ៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

spot_img
×