Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តម លូ គឹមឈន់ ត្រូវបាន ព្រះចៅអធិរាជជប៉ុន ណារុហ៊ីតូ ប្រទានគ្រឿងឥស្សរិយយសសម្រាប់និទាឃរដូវ ឆ្នាំ២០២០

spot_img

ភ្នំពេញ ៖ ឯកឧត្តមលូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយកកំពង់ផែស្វយ័ត ក្រុងព្រះសីហនុ ត្រូវបាន ព្រះចៅអធិរាជជប៉ុន ណារុហ៊ីតូ ទ្រង់សព្វព្រះរាជហឫទ័យ ប្រទានគ្រឿងឥស្សរិយយសសម្រាប់និទាឃរដូវ ឆ្នាំ២០២០ ដែលគ្រឿងឥស្សរិយយសនេះ គឺជាការទទួលស្គាល់អំពីការចូលរួមចំណែករបស់លោក លូ គឹមឈន់ ក្នុងការលើកកម្ពស់ចំណងមិត្តភាពរវាងប្រទេសជប៉ុន និងព្រះរាជាណាចក្រកម្ពុជាក្នុងវិស័យអភិវឌ្ឍន៍កំពង់ផែ។

ពិធីនេះធ្វើឡើង នាយប់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១នេះ ដែលប្រគល់គ្រឿងឥស្សរិយយសដោយ ឯកឧត្តម មីកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា, មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន, ឯកឧត្តមបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងភ្ញៀវកិត្តិយសជាច្រើនរូបទៀត នៅឯនិវាសនដ្ឋានរបស់ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា។

គួររំលឹកថា កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០ គណៈរដ្ឋមន្ត្រី នៃរាជរដ្ឋាភិបាលជប៉ុន បានប្រកាសឥស្សរិយយសបរទេស សម្រាប់និទាឃរដូវ ឆ្នាំ២០២០ កន្លងមកនេះ ក្នុងនោះ មាន ឯកឧត្តម លូ គឹមឈន់ មួយរូប។

គ្រឿងឥស្សរិយយសនេះ គឺជាការទទួលស្គាល់នូវគុណសម្បត្តិក្នុងការបម្រើផលប្រយោជន៍សាធារណៈ ឬប្រទេសជាតិ និងសមិទ្ធផលដ៏លេចធ្លោក្នុងវិស័យផ្សេងៗ នៅក្នុងសង្គម និងសម្រាប់ការចូលរួមចំណែកលើកកម្ពស់ទំនាក់ទំនងរវាងប្រទេសជប៉ុន និងព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តម មីកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានបញ្ជាក់ថា ខ្ញុំពិតជាចង់ប្រារព្ធពិធីប្រគល់នេះ ឱ្យបានលឿនក្នុងឆ្នាំមុន ប៉ុន្តែដោយសារតែមានការរីករាលដាលនៃមេរោគកូវីដ-១៩ ទើបតម្រូវឱ្យយើងធ្វើការលើកពេល។

ឯកឧត្តម មីកាមិ ម៉ាសាហ៊ីរ៉ូ បានលើកឡើងនូវស្នាដៃរបស់ ឯកឧត្តម លូ គឹមឈន់ ក្នុងការជំរុញទំនាក់ទំនងរវាងជប៉ុន និងកម្ពុជា តាមរយៈវិស័យអភិវឌ្ឍកំពង់ផែ។ ឯកឧត្តម លូ គឹមឈន់ ត្រូវបានតែងតាំងជាប្រធានកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៃក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងឆ្នាំ១៩៩២, ហើយចាប់តាំងពីឆ្នាំ១៩៩៩ មក ក្នុងនាមជាប្រធានអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ លោកបានជំរុញភាពជាដៃគូជាមួយប្រទេសជប៉ុន និងបានខិតខំអភិវឌ្ឍកំពង់ផែក្រុងព្រះសីហនុបានយ៉ាងល្អប្រកបដោយទំនើបកម្ម៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

spot_img
×