Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោកជំទាវឧកញ៉ា ជីប យុទ្ធារី គាំទ្រយ៉ាងឱឡារិកបំផុតចំពោះ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី នាពេលអនាគត

spot_img

ភ្នំពេញ ៖ លោកជំទាវឧកញ៉ា ជីប យុទ្ធារី សមាជិកានៃគណបក្សប្រជាជនកម្ពុជា និងជាអគ្គនាយិកា ក្រុមហ៊ុន PEN-Media Group ប្រកាសគាំទ្រ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណ:អចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល ជាបេក្ខភាពនាយករដ្ឋមន្ត្រីនាពេលអនាគត។

ញត្តិគាំទ្រ ៖ នាងខ្ញុំ ក្នុងនាមសមាជិកានៃគណបក្សប្រជាជនកម្ពុជា និងជាអគ្គនាយិកា ក្រុមហ៊ុន PEN-Media Group ដែលមានបុត្តសម្ព័ន្ធ មជ្ឈមណ្ឌលព័ត៌មាន Cambodia Express News ( CEN ) សូមប្រកាសគាំទ្រយ៉ាងឱឡារិកបំផុត ចំពោះប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនប្រធានគណបក្សប្រជាជនកម្ពុជា និងជា នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានប្រកាសគាំទ្រជាសាធារណៈកាលពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១ កន្លងមក នៅក្រុងព្រះសីហនុ ចំពោះ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីនាពេលអនាគត។

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ជាកុលបុត្រនៃត្រកូលកសិករខ្មែរដ៏ឆ្នើមមួយរូប ដែលមានមនសិការស្នេហាជាតិខ្ពស់ មានសមត្ថភាព ទេពកោសល្យ សិល្បសាស្ត្រ ដឹកនាំនយោបាយដ៏ខ្ពង់ខ្ពស់ ជាបញ្ញវន្ត ខេមរនិយម ប្រកបដោយគុណធម៌ សីលធម៌ល្អប្រពៃ ថ្លៃថ្លា បានទទួលការកោតសរសើរ គោរពស្រឡាញ់រាប់អានចេញពីបេះដូងប្រជាជនខ្មែរនៅគ្រប់មជ្ឈដ្ឋាន ពីមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សហគមន៍ អ្នកការទូតបរទេស ព្រមទាំងមជ្ឈដ្ឋានបរទេសនានា ហើយបាននិងកំពុងចូលរួមយ៉ាងសកម្ម ក្នុងបេសកកម្មបម្រើឧត្តមប្រយោជន៍ខេមរជាតិ សាសនា ពិសេសព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ និងព្រះមហាក្សត្រ។

ក្នុងនាមជាអនុប្រធានគណៈចលនាមហាជននៃគណបក្សប្រជាជនកម្ពុជាមួយរូប ដែលពោរពេញដោយសមត្ថភាព ក្នុងកិច្ចការចលនាមហាជននៃគណបក្សប្រជាជនកម្ពុជា ដែលបានទទួលនូវបទពិសោធន៍ជាច្រើនពីលោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានគណៈចលនាមហាជននៃគណបក្សប្រជាជនកម្ពុជា និងសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជា នាយករដ្ឋមន្ត្រីកម្ពុជា ឯកឧត្តម បណ្ឌិត ហ៊ុនម៉ាណែត ពិតជាស័ក្ដិសមជាងគេបំផុតសម្រាប់តំណែងនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្រាប់ជាទីពឹងដ៏កក់ក្ដៅ នៃមន្ត្រីគណបក្សប្រជាជនកម្ពុជាគ្រប់ជាន់ថ្នាក់ សម្រាប់ប្រជាជនកម្ពុជាគ្រប់មជ្ឈដ្ឋាន និងមាតុភូមិកម្ពុជានាពេលអនាគត ក្នុងការថែរក្សាពង្រឹងនូវសន្តិភាពស្ថេរភាពនយោបាយ និងរបបប្រជាធិបតេយ្យ សេរី ពហុបក្ស, រាជានិយមអាស្រ័យធម្មនុញ្ញ សម្រាប់ជាឧត្តមប្រយោជន៍វិបុលភាព សុភមង្គលដល់ជាតិ និងប្រជាជនកម្ពុជា៕រក្សាសិទ្ធិដោយ ៖ CEN

spot_img
×