Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រធានាធិបតីសហរដ្ឋអាមេរិក នឹងបញ្ជូនទ័ពទៅកាន់អ៊ុយក្រែន ប្រឆាំងនឹងរុស្ស៊ីឬ?

spot_img

រដ្ឋធានីវ៉ាស៊ីនតោន៖ ក្រោយពេលព្រមានដល់ប្រធានាធិបតីរុស្ស៊ី នៅក្នុងជួបប្រជុំ ដោយផ្ទាល់ តាមប្រព័ន្ធវីដេអូនោះមក ប្រធានាធិបតីសហរដ្ឋអាមេរិក បានបញ្ជាក់ ពីការដាក់ទ័ពរបស់ខ្លួន នៅលើទឹកដីអ៊ុយក្រែន នៅក្នុងហេតុការណ៍ នៃការឈ្លានពារបស់រុស្ស៊ី គឺ«មិនមែននៅលើតុ»នោះឡើយ។

បើតាមសារព័ត៌មាន BBC ចេញផ្សាយ កាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១ ថា លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក បានព្រមាន ពីផលវិបាកយ៉ាងធ្ងន់ធ្ងរ ប្រសិនបើរុស្ស៊ី លើកទ័ពចូលឈ្លានពាន មកលើទឹកដីអ៊ុយក្រែន។ លោកប្រធានាធិបតី បៃដិន បានថ្លែងបែបនេះ ១ថ្ងៃ ក្រោយពេលចរចាគ្នា អស់រយៈពេល២ម៉ោង តាមរយៈប្រព័ន្ធវីដេអូជាមួនឹងលោក វ៉្លាឌីមៀរ ពូទីន ប្រធានាធិបតីរុស្ស៊ី។

នៅក្នុងជំនួប រវាងមេដឹកនាំប្រទេសមហាអំណាចយោធាលេខ១ និងលេខ២របស់ពិភពលោកនេះ គឺមានគោលបំណងកាត់បន្ថយភាពតានតឹង នៅក្នុងតំបន់ ក្រោយពេលកងទ័ពដ៏ច្រើនលើសលុបរបស់រុស្ស៊ី ត្រូវបានដាក់ពង្រាយ នៅតាមព្រំដែនភាគខាងកើត នៃប្រទេសអ៊ុយក្រែន។ រុស្ស៊ី បានចោទប្រកាន់ប្រទេសអ៊ុយក្រែន ពីការបង្កហេតុ ហើយបានស្វែងរកការធានា ប្រឆាំងនឹងការពង្រីក និងពង្រាយអាវុធរបស់ណាតូ នៅភាគខាងកើត ប្រទេសអ៊ុយក្រែន នៅជិតព្រំដែន ប្រទេសរុស្ស៊ី។

ដោយឡែក អាជ្ញាធរអ៊ុយក្រែន បានបញ្ជាក់ថា រដ្ឋាភិបាលទីក្រុងមូស្គូ កំពុងតែមានគម្រោងវាយលុក ចូលមកលើប្រទេសរបស់ខ្លួន នៅចុង ខែមករា ឆ្នាំ២០២២។ ទោះជាយ៉ាងណា ក្រុមមន្រ្ដីសហរដ្ឋអាមរិក នៅមិនទាន់ច្បាស់ ថាតើប្រធានាធិបតី ពូទីន សម្រេចចិត្តយ៉ាងណានោះដែរ។

លោក វ៉្លាឌីមរៀរ ពូទីន ប្រធានាធិបតីរុស្ស៊ី បានថ្លែង កាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១ ដោយបានច្រានចោល ចំពោះការលើកឡើងថា លោកនឹងបញ្ជាកងទ័ ពឲ្យវាយលុកលុយចូលទៅលើទឹកដី នៃប្រទេសអ៊ុយក្រែន។ ប៉ុន្ដែលោកក៏មិនអាចអង្គុយមើល ខណៈកងទ័ពសម្ពន្ធមិត្តរបស់លោកខាងលិច ចូលមកជិតព្រំដែនរបស់រុស្ស៊ីដែរ។

ប្រធានាធិបតី បៃដិន បានបញ្ជាក់ថា លោកបាននិយាយយ៉ាងច្បាស់ទៅកាន់លោក ពូទីន នៅក្នុងអំឡុងពេលជួបប្រជុំតទល់គ្នា តាមប្រព័ន្ធវីដេអូ កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២១ ថា នឹងមានផលវិបាកខាងសេដ្ឋកិច្ច ដែលគាត់មិនធ្លាប់ជួបប្រទះពីមុនមក។ លោក បៃដិន មានទំនុកចិត្តថា មេដឹកនាំរុស្ស៊ី នឹងទទួលបាននូវសារព្រមាននេះ។

ប៉ុន្តែនៅពេលត្រូវបានសួរអំពីសកម្មភាពយោធា ដែលអាចកើតមាននោះ លោក បៃដិន បាននិយាយថា កាតព្វកិច្ចខាងសីលធម៌ និងផ្លូវច្បាប់របស់សហរដ្ឋអាមេរិក ចំពោះសម្ព័ន្ធមិត្តណាតូនៅក្នុងតំបន់ មិនបានពង្រីកដល់អ៊ុយក្រែន ដែលមិនមែនជាសមាជិក នៃអង្គការដែលមានសមាជិក៣០នោះទេ។ គំនិតដែលថា សហរដ្ឋអាមេរិក នឹងប្រើប្រាស់កម្លាំង ដោយឯកតោភាគីដើម្បីប្រឈមមុខនឹងរុស្ស៊ី ដែលឈ្លានពានអ៊ុយក្រែន គឺមិនមាននៅលើសន្លឹកបៀ នៅពេលនេះទេ។

លោក Volodymyr Zelensky ប្រធានាធិបតីអ៊ុយក្រែន បានថ្លែងថា ខណៈមានកិច្ចពិភាក្សាកាលពីថ្ងៃអង្គារ ទី៧ ខែធ្នូ នោះ បាននាំមកនូវ “អារម្មណ៍” គាត់មានអំណរគុណ ចំពោះ “ការគាំទ្រឥតឈប់ឈរ” របស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន។

ទោះជាយ៉ាងណា រហូតមកដល់ពេលនេះ កងទ័ពរុស្ស៊ី ជាង ៩០ ០០០នាក់ ត្រូវគេជឿថា កំពុងទេដាក់ពង្រាយ នៅជិតព្រំដែនរបស់ប្រទេសអ៊ុយក្រែន។ សកម្មភាពរបស់រុស្ស៊ីបែបនេះ កំពុងតែបង្កឲ្យមានភាពតានតឹងកាន់តែខ្លាំងឡើងជាមួយនឹងសហរដ្ឋអាមេរិក៕រក្សាសិទ្ធិដោយ ៖ សារាយSN

spot_img
×