Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលាការបន្តសវនាការ ជំនុំជម្រះ លោកសម រង្ស៊ី និង គូកន ២០នាក់ទៀត ជាប់ពាក់ព័ន្ធនឹងរួមគំនិតក្បត់ និង ការប៉ុន.ប៉ងធ្វើរដ្ឋប្រ.ហារផ្តួលរំ.លំរដ្ឋាភិបាលកម្ពុជា

spot_img

ភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ០៩ ខែធ្នូ ឆ្នាំ ២០២១ នេះ បានបន្តបើកសវនាការជំនុំជម្រះ លើសំណុំរឿងក្តីព្រហ្មទណ្ឌរបស់ លោក សម រង្ស៊ី និង គូកន ដែលជា អតីតគណបក្សសង្គ្រោះជាតិ សរុបចំនួន ២១ នាក់ ក្នុង សំណុំរឿងព្រហ្មទណ្ឌ ផ្សេងមួយទៀត ជាប់ពាក់ព័ន្ធនឹងការរួមគំនិតក្បត់ និង ប៉ុន.ប៉ងផ្តួល ដើម្បីធ្វើរដ្ឋប្រ.ហារផ្តួលរំ.លំរាជរដ្ឋាភិបាលកម្ពុជា តាមរយៈ ផែនការ ៩ វិច្ឆិកា ២០១៩ និង ចលនាសង្គ្រោះជាតិ ដែលមានផែនការចំនួន៥ ចំណុច របស់លោកសម រង្ស៊ី ប្រព្រឹត្ត ចន្លោះពីឆ្នាំ ២០១៨ និង ២០១៩ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

សវនាការនេះ ត្រូវបានដឹកនាំដោយ លោកចៅក្រម រស់ ពិសិដ្ឋ ជាប្រធានចៅក្រម ប្រឹក្សាជំនុំជម្រះ,លោកអ៉ឹម វណ្ណៈ និង លោកស្រី ស៊ិន ចរិយា គឺ ជាសមាជិកចៅក្រមប្រឹក្សា និង មានលោកព្រះរាជអាជ្ញារង ចំនួនពីររូប គឺ លោក សេង ហៀង និងលោក សំម ឬទ្ធីវាសនា គឺជាតំណាងព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ ព្រមទាំងមាន វត្តមាន ជនជាប់ចោទចំនួន ១៣ នាក់ ដែលជាប់ឃុំ និង មានមេធាវីការពារក្តី ចូលរួមផងដែរ។

យោងតាមឯកសាររបស់តុលាកា បានអោយដឹងថា ជនជាប់ចោទនៅក្នុងសំណុំ រឿងក្តីព្រហ្មទណ្ឌនេះ មានជាប់ចោទសរុប ចំនួន២១ នាក់ ក្នុងនោះ រួមមានលោកសមរង្ស៊ី, លោកស្រី ជូឡុង សូមួរ៉ា, លោក ម៉ែន សុថាវរិន្ទ្រ , លោកអេងឆៃអ៊ាង, លោក អ៊ូ ច័ន្ទឫទ្ធិ, លោក ហូរ វ៉ាន់, លោក ឡុង រី និងលោក នុត រំដួល និង មាន អតីតក្រុមប្រឹក្សាឃុំ-សង្កាត់ និង សកម្មជន របស់អតីតគណបក្សសង្គ្រោះជាតិ ដែលត្រូវជាប់ក្នុងឃុំ ចំនួន ១៣ នាក់ផ្សេងទៀត។

ពួកគេទាំង២១នាក់ ខាងលើនេះត្រូវបានតំណាងអយ្យការចោទប្រកាន់ពីបទ « រួមគំនិតក្បត់ » និង « ញុះ.ញង់បង្កឲ្យមានភាពវឹកវរ ធ្ងន់ធ្ងរដល់ សន្តិសុខសង្គម » ។
សាលាដំបូងរាជធានីភ្នំពេញនឹងបន្តសវនាការនេះ នៅថ្ងៃទី១៦ ខែ ធ្នូ ឆ្នាំ ២០២១ នេះទៀត។

គួររំលឹកថា កាលពីថ្ងៃទី ០១ ខែ មីនា ឆ្នាំ ២០២១ សាលាដំបូងរាជធានីភ្នំពេញ បានកាត់ទោស កំបាំងមុខ លោក សម រង្ស៊ី ឱ្យជាប់ពន្ធនាគារ២៥ ឆ្នាំ ព្រមទាំង ដកហូតសិទ្ធិបោះឆ្នោត ផងដែរ៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

spot_img
×