Saturday, May 10, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សហរដ្ឋអាមេ​រិ​ក និង UN ថ្កោលទោស​ពួក​យោ​ធា​មីយ៉ាន់​ម៉ា នៅតែ​បន្ដ​សម្លាប់​អ្នកភូ​មិ

រដ្ឋ​ធា​នី​ណៃ​ពិដោរ​៖ ក្រោយពេល​មាន​សេចក្ដីរាយកា​រណ៍ ពី​ពួក​យោធា​មីយ៉ាន់ម៉ា នៅតែ​បន្ដ​ចាប់​អ្នកភូ​មិ នាំ​ទៅ​សម្លា​លប់​ចោល រួម​ទាំង​កុមារ ហើយ​អំពើ​ដ៏​ព្រៃផ្សៃ​នេះ ត្រូវ​សហរដ្ឋអាមេរិ​ក និង អង្គការសហប្រជាជា​តិ ថ្កោលទោស​មេដឹកនាំ​រដ្ឋប្រហារ​យោធា ខណៈ​តុលាការ​ឧក្រិដ្ឋ​កម្ម​អន្ដរ​ជា​តិ ហៅ​កាត់ «ICC» ចោទប្រកាន់​ពី​បទ ឧក្រិដ្ឋ​កម្ម​ប្រឆាំង​នឹង​មនុស្សជាតិ​។

ទីភ្នា​ក់ងារ​សារព័ត៌មាន AFP បាន​ចេញផ្សាយ កា​លពី​ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១ ថា ពួក​មីយ៉ាន់ម៉ា បាន​ចាប់ខ្លួន​អ្នកភូមិ ចំនួន១១នាក់ នាំចេញ​ពី​តំបន់​អសន្តិសុខ​មួយ នៅ​ភាគ​កណ្តាល ប្រទេស យក​ទៅ​សម្លាប់ចោល​។ អំពើព្រៃផ្សៃ​នេះ បាន​ធ្វើឲ្យស​ហរ​ដ្ឋ​អាមេរិក និង អង្គការសហប្រជាជាតិ ថ្កោលទោស​យ៉ា​ង​ខ្លាំង​។

ក្រសួង​ការបរទេស​អាមេរិក និង អគ្គលេខាធិការ​អង្គការសហប្រជាជាតិ កាលពី​ថ្ងៃទី៩ ខែធ្នូ (វេលា​នៅ​សហរដ្ឋអាមេរិក) បាន​ចេញ​សេចក្តី​ថ្លែងការណ៍ ថ្កោលទោស​ដល់​រដ្ឋាភិបាល​យោធា​មីយ៉ាន់ម៉ា​។ សេចក្ដីថ្លែង​ការណ៍​នេះ បាន​កើតឡើង ក្រោយពេល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ស្​រុក នៃ​ប្រទេស​មីយ៉ាន់ម៉ា រួម​នឹង​សាក្សី​មួយចំនួន បាន​អះអាង​ថា ពួក​យោធា​មីយ៉ាន់ម៉ា បាន​ចាប់ខ្លួន​ប្រជាពលរដ្ឋ​ចំនួន១១នាក់ រស់នៅ​ភូមិ​ដុន​ថរ (Dontaw) ស្ថិត​ក្នុង​តំបន់​សា​ហ្​គេង (Sagaing) នាំទៅ​សម្លាប់ ខណៈ​មានការ​វាយប្រហារ​ដោយ​គ្រាប់​មីន និង​គ្រាប់បែក​ទៅលើ​ក្បួន​រថយន្ត​របស់​ពួក​យោធា​។

ដោយឡែក​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​របស់​មីយ៉ាន់ម៉ា Global New Light of Myanmar កាលពី​ថ្ងៃទី១០ ខែធ្នូ បាន​ផ្សាយ​ថា សេចក្តី​រាយការណ៍​ព័ត៌មាន​ទាំងនេះ ជា​ព័ត៌មាន​ប្រឌិត​សុទ្ធសាធ និង​ជា​ភស្តុតាង បង្ហាញ​ឲ្យ​ឃើញ​ពី​ការ​គប់គិត​គ្នា រវាង​បណ្តាញ​ក្នុង​ស្រុក និង​ពួក​បរទេស​។

ប្រទេស​មីយ៉ាន់ម៉ា បាន​ធ្លាក់​ចូល​ទៅ​ក្នុង​វិ​បត្ដិ​យ៉ាងធ្ងន់​ធ្ងរ ក្រោយពេល​លោក​ឧត្ដមសេនី​យ៍ Min Aung Hlaing ដឹកនាំ​កម្លាំងយោធា ធ្វើ​រដ្ឋប្រហារ រឹបអូស​អំណាច​ពី​រដ្ឋាភិបាល​ស៊ី​វិល ដែល​ជាប់ឆ្នោត តាមលទ្ធិ​ប្រជាធិបតេយ្យ និង ចាប់​ឃុំខ្លួន​លោក​ស្រី អ៊ោង សាន់​ស៊ូ​ជី ហើ​យម​ន្រ្ដី​ជាន់ខ្ពស់​របស់​លោកស្រី កាលពី​ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១​។ អំពើរ​ដ្ឋ​ប្រហារ​នេះ បាន​នាំឲ្យមាន​ការបះបោរ​ឡើង ហើយ​ពួក​យោធា​បាន​សម្លាប់​ក្រុម​អ្នក​តវ៉ា​ជាង ១ ៣០០នាក់ និង​ចាប់​ឃុំខ្លួន​មនុស្ស​ជាង ១០ ០០០នាក់​។

រហូតមកដល់​ពេលនេះ តុលាការ​ឧក្រិដ្ឋ​កម្ម​អន្ដរ​ជាតិ ហៅ​កាត់ «ICC » ក៏បាន​ចោទប្រកាន់​លោក​ឧត្ដមសេនីយ៍ Min Aung Hlaing មេដឹកនាំ​រដ្ឋប្រហារ ពី​បទ «ឧក្រិដ្ឋ​កម្ម​ប្រឆាំង​មនុស្សជាតិ»ផង​ដែរ​៕

×